Sony Group ចាត់តាំងប្រធានផ្នែកហិរញ្ញវត្ថុ មកជំនួសតំណែងក្បាលម៉ាស៊ីនរបស់លោក Yoshida

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ ក្រុមហ៊ុន Sony Group Corp បាន​ប្រកាសថា ពួកគេ​នឹង​ចាត់តាំង​លោក Hiroki Totoki ដែលជា​ប្រធានផ្នែក​ហិរញ្ញវត្ថុ ឲ្យ​ឡើង​មក​កាន់តំណែងជា​ប្រធាន​ក្រុមហ៊ុន​ធំ​ជំនួស​លោក Kenichiro Yoshida។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការចុះផ្សាយពី Kelo បាន​បង្ហាញ​ថា លោក Totoki នឹង​ចូលកាន់តំណែង​ថ្មី​នេះ​នៅ​ថ្ងៃទី ០១ មេសាខាងមុខ ក្នុងនាមជាប្រធាន​ក្រុមហ៊ុន និងជាប្រធាន​នាយកប្រតិបត្តិ ខណៈបច្ចុប្បន្ន​លោក​នៅ​បន្ត​កាន់តំណែង​ជា​ប្រធានផ្នែក​ហិរញ្ញវត្ថុ​ដដែល​សិន។

ដោយឡែក ក្រុមហ៊ុន​ខ្នាតយក្ស​ជប៉ុន​មួយ​នេះ​ នឹង​បើក​សន្និសីទកាសែត​ស្ដីពី​ការ​ប្រកាស​ថ្នាក់ដឹកនាំ​ថ្មី​ប្រចាំ​ក្រុមហ៊ុន​នៅ​វេលាម៉ោង ៤ រសៀល​នេះ ខណៈ​ពួកគេ​ក៏​នឹង​ប្រកាស​ពី​ប្រាក់ចំណូល​ប្រចាំ​ត្រីមាស​នា​ម៉ោង ៣ រសៀល​នេះ​ផងដែរ។

គួររំលឹកដែរថា មុនកាន់តំណែងជាប្រធានផ្នែកហិរញ្ញវត្ថុប្រចាំ​ក្រុមហ៊ុន Sony កាលពីឆ្នាំ ២០១៨ លោក Totoki ធ្លាប់​ជា​ប្រធានផ្នែក​នៃ​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ និងជា​ប្រធាន​ផ្នែកធនាគារ​ទៀតផង៕