កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនប្រេងឥន្ធនៈ Shell បានប្រកាសពីប្រាក់ចំណូលប្រចាំឆ្នាំ ២០២២ ដែលទទួលបានច្រើនបំផុតរហូតដល់ប្រហែល ៤០ ពាន់លានដុល្លារឯណោះ។
យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា ក្រុមហ៊ុនប្រេងអង់គ្លេសទទួលបានប្រាក់ចំណូលច្រើនជាងឆ្នាំមុនៗទ្វេដង ដោយសារតម្រូវការ និងតម្លៃប្រេងកាលពីឆ្នាំទៅមានការកើនឡើងខ្ពស់។
គួររំលឹកដែរថា ប្រាក់ចំណូលប្រចាំឆ្នាំ ២០២២ ដែល Shell ទទួលបាន គឺបង្កើតកំណត់ត្រាថ្មីមួយ ពោលវាច្រើនជាងទឹកប្រាក់ដែលពួកគេធ្លាប់ទទួលបានច្រើនបំផុតកាលពីឆ្នាំ ២០០៨ ដែលមានចំនួនត្រឹម ៣១ ពាន់លានដុល្លារប៉ុណ្ណោះ។
បន្ថែមពីការកើនឡើងប្រាក់ចំណូលប្រចាំឆ្នាំ Shell ក៏បានទម្លាយប្រាក់ចំណេញប្រចាំត្រីមាសទី ៤ ផងដែរ ដែលមានចំនួនលើសការរំពឹងទុករហូតដល់ ៩,៨ ពាន់លានដុល្លារឯណោះ៕