មហាសេដ្ឋី Mark Zuckerberg បានកើបលុយចូលហោប៉ៅរហូតដល់ ១០ ពាន់លានដុល្លារ ត្រឹមរយៈពេល ២៤ ម៉ោងប៉ុណ្ណោះ បន្ទាប់ពីតម្លៃហ៊ុនក្រុមហ៊ុន Meta កើនឡើង ២៣%។ នេះបើតាមការចុះផ្សាយពី News។
វាប្រៀបដូចជាសញ្ញាណនៃការងើបឡើងវិញនៃក្រុមហ៊ុន Meta Platforms ដែលជួបវិបត្តិរ៉ាំរ៉ៃកាលពីឆ្នាំទៅ ស្របពេលសេដ្ឋកិច្ចពិភពលោកក៏កំពុងស្ថិតក្នុងសភាពស្រពិចស្រពិល ប៉ុន្តែចំណូលកាលពីឆ្នាំមុនរបស់ Meta ក៏ទទួលបានច្រើនគួរសមផងដែរ។
ចំណូលកាលពីឆ្នាំ ២០២២ របស់ Meta មានរហូតដល់ ៣២,១ ពាន់លានដុល្លារ ច្រើនជាងការរំពឹងទុកពី Wall Street ដែលព្យាករមានត្រឹម ៣១,៦ ពាន់លានដុល្លារប៉ុណ្ណោះ។
ដោយឡែកការកើនឡើងទ្រព្យសម្បត្តិ ១០ ពាន់លានដុល្លារ ត្រឹមរយៈពេល ២៤ ម៉ោងនេះទៀតសោត ក៏បានជួយឲ្យស្ថាបនិក Facebook រំកិលឡើងមកដល់លេខរៀងទី ១៦ នៃតារាងមហាសេដ្ឋីមានបំផុតលើលោក ជាមួយទំហំទឹកប្រាក់ប្រមាណ ៦៧,៦ ពាន់លានដុល្លារផងដែរ៕