រដ្ឋមន្ត្រីការបរទេសអាមេរិក ពន្យារពេលធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន

អន្តរជាតិ

កាលពី​ពេលថ្មីនេះ សារព័ត៌មាន RT បាន​រាយការណ៍ថា ​រដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken បាន​ពន្យារពេល​ធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន បន្ទាប់ពីប្រទះឃើញ​បាឡុង​ចិន​ហោះនៅក្នុងដែនអាកាស​អាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​រដ្ឋាភិបាលអាមេរិក​អះអាងថា បាឡុង​ដែល​ប្រទះឃើញ​នៅដែន​អាកាស​របស់ខ្លួន ជា​ឧបករណ៍​ស៊ើបអង្កេត​ ប៉ុន្តែ​រដ្ឋាភិបាលចិន​អះអាងថា វា​គ្រាន់តែ​ជា​បាឡុង​បង្ហោះ​លើ​ដែនអាកាស ក្នុងគោលបំណង​សិក្សា​ពី​បម្រែបម្រួលអាកាសធាតុ​តែប៉ុណ្ណោះ។

ទន្ទឹមនឹងនោះ លោក Blinken បាន​បង្ហើបថា លោកបានតេទូរស័ព្ទ​ទៅកាន់​រដ្ឋមន្ត្រី​ជាន់ខ្ពស់ Wang Yi ដើម្បី​ផ្ដល់​ដំណឹង​ពី​ការ​ពន្យារពេល​ធ្វើ​ដំណើរទស្សនកិច្ច​មួយនោះ ប៉ុន្តែ​ចំពោះ​ដំណឹង​ទស្សនកិច្ច​មួយ​នេះ មិនត្រូវបាន​បង្ហើប​ឲ្យដឹង​មុន​ជាសាធារណៈ​ដោយ​ភាគី​ទាំងសងខាងនោះឡើយ។

សូមជម្រាបដែរថា ក្រសួងការបរទេសចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា តួនាទីរបស់អ្នកការទូតចិន និងអាមេរិកគឺ “គ្រប់គ្រងទំនាក់ទំនងទ្វេភាគីឱ្យបានត្រឹមត្រូវ ជាពិសេសគ្រប់គ្រងស្ថានការណ៍ដែលមិននឹកស្មានដល់មួយចំនួន ក្នុងលក្ខណៈត្រជាក់ និងប្រុងប្រយ័ត្ន”៕