ក្រុងស៊ីនជាំងគ្រោងចាយលុយជាង ៨០ ពាន់លានយ៉ន់ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក

អន្តរជាតិ

ទីក្រុង Xinjiang Uygur ដែលស្ថិតនៅភាគពាយ័ព្យ​នៃ​ប្រទេសចិន មានគម្រោងចាយលុយរហូតដល់ ៨៣,២ ពាន់​លានយ៉ន់ ឬប្រមាណ ១២,៣ ពាន់​លានដុល្លារ សម្រាប់​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការចុះផ្សាយពី Chinadaily បាន​បង្ហាញថា គម្រោងការណ៍​ខ្នាតយក្ស​ខាងលើ នឹងរាប់បញ្ចូល​លើ​ការ​សាងសង់​ផ្លូវថ្នល់ ៦៦ ខ្សែ ខណៈ ២២ ខ្សែនឹង​ពន្លឿន​បញ្ចប់​នៅក្នុងឆ្នាំនេះ។​

គួររំលឹកដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុងស៊ីនជាំង​បាន​សម្រុក​វិនិយោគ​លើ​វិស័យហេដ្ឋារចនាសម្ព័ន្ធ​ជាខ្លាំង តួយ៉ាង​កាលពីឆ្នាំ ២០២២ ក្រុងស៊ីនជាំងចាយលុយច្រើនជាង ៧៤,៨ ពាន់​លានយ៉ន់ លើ​គម្រោងផ្លូវថ្នល់ ដែលជាតួលេខខ្ពស់បំផុតតាំងពីឆ្នាំ ២០១៨។

បន្ថែមពីនោះ បច្ចុប្បន្ន​ផ្លូវល្បឿនលឿន​ក្នុងទីក្រុងស៊ីនជាំង មានប្រវែងសរុបរហូតដល់ ១១ ០០០ គីឡូម៉ែត្រ ហើយគ្រប់តំបន់ និងខេត្តជិត ៩០% នៃផ្ទៃប្រទេសសុទ្ធតែអាច​ធ្វើដំណើរលើ​ផ្លូវល្បឿនលឿន​ទាំងអស់​នៅ​ទីក្រុងមួយនេះ៕