អ៊ីតាលី និង ៣ ប្រទេសទៀត ផលិតស្រាច្រើនជាងពាក់កណ្ដាលនៃចំនួនស្រាសរុបទូទាំងសកលលោក

អន្តរជាតិ

ស្រាទំពាំងបាយជូរ​គឺ​មានអាយុកាល​រាប់ពាន់​ឆ្នាំ​មកហើយ ខណៈ​ការ​ផលិត​វិញ​ក៏​ត្រូវការ​ចំណាយពេល​យូរ ដើម្បី​អាចទទួល​បាន​ផលិតផល​ដែល​ល្អគួរជា​ទីគាប់ចិត្ត​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាទូទៅ នៅតាម​កម្មវិធី​ធំៗនានា គេតែងនិយម​ដាក់ស្រា​ដើម្បី​ទទួល​ភ្ញៀវ ជាការ​បង្ហាញ​ពី​ភាព​ថ្លៃថ្នូរ ដែលសក្ដិសម​បំផុត​ ហើយក្នុងនោះប្រទេសដែល​ល្បីល្បាញ​ខាងផលិតស្រា​គឺ​មានដូចជា អ៊ីតាលី អេស្ប៉ាញ និងបារាំង។

ក្នុងចំណោម​ស្រាដែល​កំពុង​ចែកចាយ​លើ​ពិភពលោក​សព្វថ្ងៃ មាន​ច្រើនជាងពាក់កណ្ដាល​ជា​ផលិតផល​របស់​ប្រទេស​អ៊ីតាលី អេស្ប៉ាញ បារាំង និងសហរដ្ឋអាមេរិក ដោយសារ​ស្រា​នៃ​ប្រទេស​ទាំងនេះ ត្រូវបាន​ទទួល​ស្គាល់​ទាំងរសជាតិ និង​ការ​ផលិត​ដែល​យក​ចិត្តទុកដាក់​បំផុត។

ខាងក្រោម​នេះ​គឺជា​បញ្ជីឈ្មោះ​ប្រទេស​ទាំង ១០ ដែល​ផលិត​ស្រាច្រើន​បំផុត​លើ​លោក​ ផ្អែកតាម​របាយការណ៍​ចុះផ្សាយ​ដោយ Worldpopulation៖

1/ប្រទេសអ៊ីតាលី ផលិតស្រាប្រហែល ៤,៤៥ ពាន់លានលីត្រ/ឆ្នាំ

2/ប្រទេសអេស្ប៉ាញ ផលិតស្រាប្រហែល ៣,៥ ពាន់លានលីត្រ/ឆ្នាំ

3/ប្រទេសបារាំង ផលិតស្រាប្រហែល ៣,៤២ ពាន់លានលីត្រ/ឆ្នាំ

4/សហរដ្ឋអាមេរិក ផលិតស្រាប្រហែល ២,៤១ ពាន់លានលីត្រ/ឆ្នាំ

5/ប្រទេសអូស្ត្រាលី ផលិតស្រាប្រហែល ១,៤២ ពាន់លានលីត្រ/ឆ្នាំ

6/ប្រទេសឈីលី ផលិតស្រាប្រហែល ១,៣៤ ពាន់លានលីត្រ/ឆ្នាំ

7/ប្រទេសអាហ្សង់ទីន ផលិតស្រាប្រហែល ១,២៥ ពាន់លានលីត្រ/ឆ្នាំ

8/ប្រទេសអាហ្វ្រិកខាងត្បូង ផលិតស្រាប្រហែល ១,០៦ ពាន់លានលីត្រ/ឆ្នាំ

9/ប្រទសអាល្លឺម៉ង់ ផលិតស្រាប្រហែល ០,៨៨ ពាន់លានលីត្រ/ឆ្នាំ

10/ប្រទេសព័រទុយហ្គាល់ ផលិតស្រាប្រហែល ០,៦៥ ពាន់លានលីត្រ/ឆ្នាំ៕