ទិវាក្ដីស្រលាញ់ ១៤កុម្ភៈ ឧកញ៉ា សួរ វីរៈ ណាត់អ្នកចូលចិត្តបោះតង់ គេងលើដើមឈើនៅ Camping Park គីរីរម្យ

កម្សាន្ត

មួយរយៈកាលចុងក្រោយនេះ ការធ្វើដំណើរកម្សាន្តចូលព្រៃភ្នំ បោះតង់ Camping ពិតជាទទួល​បាន​ប្រជាប្រិយភាពជាខ្លាំង ដ្បិតវាបាន​ផ្ដល់​នូវអារម្មណ៍​សប្បាយប្លែក និងស្ងប់ស្ងាត់​ខុសពី​នៅ​ទីក្រុង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនឹងនោះ ឧកញ៉ា សួរ វីរៈ ក៏​បាន​បបួល​អ្នកចូលចិត្ត​ធ្វើដំណើរកម្សាន្ត​ប្រភេទ​នេះ ទៅបោះតង់ និងគេងលើដើមឈើនៅ​ឧទ្យានបោះតង់ នៅ Camping Park នាថ្ងៃបុណ្យទិវានៃក្ដីស្រលាញ់ ដែល​មាន​ទីតាំងនៅ​លើ​កំពូល​ភ្នំ​ឧទ្យានជាតិ​គីរីរម្យ ដែល​នឹង​លេច​រូបរាង ក៏ដូចជារៀបចំរួចរាល់ជាផ្លូវការនៅមុនថ្ងៃ ១៤ កុម្ភៈ នេះតែម្ដង។

លោកអ្នកដែលមានបំណងចង់ទៅលេងកម្សាន្ត និងបោះតង់​នៅ Camping Park អាច​ធ្វើការ​ទំនាក់ទំនង​សាកសួរ​ព័ត៌មាន​បន្ថែម ឬ​អាច​កក់​កន្លែង​បោះតង់ជាមុន តាម​រយៈលេខទូរស័ព្ទ 078/068 600 012។

គួរឱ្យដឹងដែរថា អគ្គនាយក ក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស ឧកញ៉ា សួរ វីរៈ ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាសហគ្រិនឆ្នើម និងជោគជ័យយ៉ាងខ្លាំង ក្នុងការពង្រីកសេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងបញ្ញើរអុីវ៉ាន់ ឈានមុខគេមួយនៅកម្ពុជា។

ទន្ទឹមនឹងនោះ លោកឧកញ៉ា អតីតកូនអ្នកខេត្តកំពុងធំ រូបនេះ ក៏បាននឹងកំពុងវិនិយោគលើវិស័យសេដ្ឋកិច្ចគ្មានផ្សែង ដោយបង្កើតរីសតកម្សាន្តជាច្រើនកន្លែង រួមនឹងមានផ្ដល់សេវាអូប័រទំនើបៗជូនភ្ញៀវទេសចរទៅកម្សាន្តតាមឆ្នេរសមុទ្រ និងនៅកោះជាច្រើនក្នុងប្រទេសកម្ពុជាថែមទៀតផង៕