សេដ្ឋកិច្ចឥណ្ឌូណេស៊ី នៅតែបង្ហាញសក្ដានុពលខ្លាំងកាលពីឆ្នាំទៅ

អន្តរជាតិ

ប្រទេសឥណ្ឌូណេស៊ី ជាប្រទេសមាន ទំហំ សេដ្ឋកិច្ចធំ បំផុត នៅ អាស៊ាន ហើយកាលពីឆ្នាំ ២០២២ ទំហំសេដ្ឋកិច្ចនៃ បងធំ អាស៊ាន មួយនេះ កើនឡើងរហូតដល់ ៥,៣១% និងកំពុងវិលត្រឡប់ទៅរកសន្ទុះមុនកើតមានជំងឺរាតត្បាត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម ការចុះផ្សាយពី Nikkei Asia បាន បង្ហាញថា ការងើបឡើង វិញ នៃ សេដ្ឋកិច្ច ដ៏ លឿន កាល ពីឆ្នាំទៅ របស់ ឥណ្ឌូណេស៊ី គឺជា កំណើន ខ្ពស់បំផុត ក្នុងរយៈពេល ៩ ឆ្នាំចុងក្រោយ ហើយ វា បាន បន្តកើន ពី ៣,៦៩% កាលពីឆ្នាំ ២០២១។

លើសពីនោះ កំណើនសេដ្ឋកិច្ច ឆ្នាំ មុន ក៏ មានខ្ពស់ជាង ការ រំពឹងទុក ពី ប្រធានាធិបតី Joko Widodo ដែល ធ្លាប់ ព្យាករ ថា កំណើនសេដ្ឋកិច្ច ឥណ្ឌូណេស៊ី អាចកើន ចន្លោះពី ៥,២% ដល់ ៥,៣% នៅឆ្នាំ ២០២២ ផងដែរ។

ដោយឡែក កត្តាដែលជម្រុញ ឲ្យ សេដ្ឋកិច្ច ឥណ្ឌូណេស៊ី ងើបឡើង យ៉ាងរហ័ស បែបនេះ ដោយសារ សន្ទុះ នៃ ការ ចំណាយ ក្នុងផ្ទះ ពោល គឺ វាបាន កើនឡើងពី ២,០២% រហូតដល់ ៤,៩៣% នៅឆ្នាំ ២០២២ ដ្បិត តាំងពី រដ្ឋាភិបាល បន្ធូរបន្ថយ ការ រឹតបន្តឹង កូវីដ ១៩ ប្រជាពលរដ្ឋ ក៏ នាំ គ្នា ធ្វើការ ចាយវាយ លើ សម្ភារៈ ប្រើប្រាស់ ក្នុង ផ្ទះ ច្រើន បើធៀប នឹង ពេល មាន ជំងឺ រាតត្បាត។

សូមជម្រាបដែរថា ប្រភពចំណូល ធំ របស់ ឥណ្ឌូណេស៊ី គឺ ការនាំចេញ ធ្យូងថ្ម ប្រេងដូង និង សំណនីកែល ហើយ អំឡុងពេល សង្គ្រាម នៅ អ៊ុយក្រែន កំពុង មាន សភាព ក្ដៅគគុក បងធំ នៅ អាស៊ាន មួយ នេះ ក៏ សំងំ កើបលុយ ពី ការ ឡើងថ្លៃ នៃ ទំនិញ នាំចេញ របស់ ខ្លួន ផងដែរ៕