ភាសាបរទេស គឺជាមធ្យោបាយទំនាក់ទំនងការទូតដ៏ចាំបាច់បំផុតរវាងប្រទេសនីមួយៗ ហើយថ្នាក់ដឹកនាំមួយចំនួន ក៏មានជំនាញលើភាសាបរទេស ក្រៅពីភាសាកំណើតរបស់ខ្លួនផងដែរ។
តួយ៉ាង យោងតាមការចុះផ្សាយពី Natakallam បានចុះផ្សាយពីថ្នាក់ដឹកនាំកំពូលៗ ដែលត្រូវបានគេដឹងថា ចេះច្រើនភាសា និងសុទ្ធតែអាចប្រើប្រាស់បាន ហើយបើក្រឡេកទៅមើលបញ្ជីឈ្មោះ អ្នកអាចនឹងភ្ញាក់ផ្អើល ដ្បិតមេដឹកនាំដែលចេះភាសាច្រើនបំផុតនោះគឺ មិនមែនជាប្រធានគណៈកម្មាការអឺរ៉ុបឡើយ។
មេដឹកនាំដែលចេះភាសាច្រើនបំផុតនោះគឺ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង Cyril Ramaphosa ដែលលោកអាចនិយាយបានរហូតដល់ ៩ ភាសា ប៉ុន្តែក្រៅពីភាសាអង់គ្លេស គឺសុទ្ធតែជាភាសាតាមតំបន់នៅទ្វីបអាហ្វ្រិក។
ដោយឡែក មេដឹកនាំដែលចេះភាសាច្រើនបន្ទាប់គឺ ហូ ជីមិញ អាចនិយាយភាសាវៀតណាម បារាំង អង់គ្លេស រុស្ស៊ី ចិនកុកងឺ និងចិនកាតាំង ខណៈប្រធានគណៈកម្មការអឺរ៉ុបអាចនិយាយភាសាអាល្លឺម៉ង់ បារាំង និងអង់គ្លេស ស្របពេលពូទីនអាចនិយាយរុស្ស៊ី អាល្លឺម៉ង់ និងអង់គ្លេសតិចតួច៕