ក្រុមហ៊ុនប្រេងឥន្ធនៈបារាំង TotalEnergies រកចំណូលបានទ្វេដងកាលពីឆ្នាំទៅ

អន្តរជាតិ

ក្រុមហ៊ុន TotalEnergies បាន​បង្ហាញ​ពី​ចំណូល​ដែល​រក​បាន​កាលពីឆ្នាំ ២០២២ ក្នុងទំហំទឹកប្រាក់​ប្រមាណ ៣៦,២ ពាន់​លានដុល្លារ ដែលច្រើនជាងឆ្នាំមុនៗទ្វេដង ដោយសារ​តម្លៃប្រេងឡើងថ្លៃខ្លាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការចុះផ្សាយពី Reuters បាន​បង្ហាញថា ក្រុមហ៊ុនប្រេងឥន្ធនៈបារាំងមួយនេះ រកចំណូលបាន​ប្រហែល ៧,៦ ពាន់​លានដុល្លារនៅត្រីមាសទី ៤ ខណៈកាលពីត្រីមាសទី ៣ ពួកគេរកបានជិត ១០ ពាន់​លានដុល្លារ​ឯណោះ។

បន្ថែមពីនោះ ក្រុមហ៊ុន​ខាងលើ​ក៏​បាន​បង្ហើបដែរថា សម្រាប់ឆ្នាំ ២០២៣ នេះ​ក្រុមហ៊ុន​រំពឹងអាចទទួល​បាន​ការ​វិនិយោគ​បន្ថែម​ចន្លោះពី ១៦-១៨ ពាន់​លានដុល្លារ។

គួររំលឹកដែរថា មិនមែនតែ TotalEnergies ទេដែលសំងំកើបលុយកាលពីឆ្នាំទៅ ពោលក្រុមហ៊ុន​ប្រេងធំៗដូចជា BP, Shell, Exxon Mobil និង Chevron ជាដើម ក៏​បាន​ផ្សាយពី​របាយការណ៍​ចំណូល​ដ៏​លើសលុប​ស្រដៀងៗគ្នា​ផងដែរ៕