ទូតជប៉ុន​ទើប​តែងតាំង​ថ្មី ប្ដេជ្ញាពង្រីក​កិច្ចសហ​ប្រតិបត្តិការ​​សេដ្ឋកិច្ច​ជាមួយក​ម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

លោក Atsushi ឯកអគ្គរាជទូតជប៉ុនដែលទើបតែងតាំងថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រីក​និងប្រឹង​​ប្រែង​ឲ្យអស់ពីសមត្ថភាព ដើ​ម្បី​​ពង្រឹងពង្រីក ទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ឲ្យកាន់តែរឹង​មាំថែមទៀត និងកិច្ចសហប្រតិបត្តិការលើ​​វិស័យ​សេដ្ឋ​​កិច្ច​។ ការប្តេជ្ញាចិត្តរបស់លោក Atsushi បានធ្វើឡើង នៅក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​ព្រះរាជាណាច​ក្រ​កម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រៅពីប្ដេជ្ញាពង្រីក​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ឯកអគ្គរាជទូតជប៉ុនដែលទើប​តែងតាំ​ង​ថ្មីរូបនេះ ក៏បេ្តជ្ញាតាម​រយៈជំរុញ​អ្នក​វិនិយោគ​ឲ្យមកកាន់កម្ពុជា ជំរុញទេសចរណ៍មកកម្ពុជា និងជួយគាំទ្រកម្ពុជា លើការរៀបចំដំណើរការ​កីឡា​ស៊ីហ្គេម បោះឆ្នោតនាខែកក្កដាខាងមុខ, ការងារដោះមីន និងការងារ​ដទៃទៀត ជាដើម។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការស្វាគមន៍ និងអបអរសាទរជូន​ចំពោះ​លោក Atsushi ដែល​ត្រូវ​បាន​តែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរ​​បស់​ជប៉ុនមកកាន់ព្រះរាជាណាចក្រកម្ពុជា និងថ្លែង​អំណរគុណជូនចំពោះឯកឧត្តម Atsushi នូវការចូលរួមរំលែកមរណៈទុក្ខ។

សម្ដេចតេជោ បានថ្លែងអំណរគុណ និងយល់ស្របជាមួយការលើកឡើងរបស់លោក Atsushi អំពីទំនាក់ទំនងរវាង​ប្រទេ​ស​​​ទាំងពីរ ជាមួយកា​រប្ដេជ្ញាចិត្ត ជួយដល់កម្ពុជា ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ជប៉ុន អាចជួ​យ​គាំទ្រ​ដំណើរការស៊ីហ្គេមរបស់កម្ពុជា តាមរយៈលើកទឹកចិត្តឱ្យមានអ្នកមកទស្សនា និងរៀបចំឲ្យមានការហោះហើរត្រង់ ឬ Chater Fly មកកាន់កម្ពុជា ។

ដោយឡែកលើវិស័យសេដ្ឋកិច្ច និងវិនិយោគ សម្ដេច បានសុំឱ្យលោកឯកអគ្គរាជទូត ជួយជំរុញកំណើនទំហំពាណិ​ជ្ជ​កម្មរ​​វាង​ប្រទេសទាំងពីរ និងជួយ​ជំរុញឲ្យអ្នកវិនិយោគ មកកាន់កម្ពុជា កាន់តែច្រើនឡើងថែមទៀត ៕