លោកតា​ម្នាក់​​សម្រេច​ក្តីស្រមៃ​ យក​ប៉ាន់​តែ​បុរាណ ប្រគល់​ជូន​សម្ដេច​តេជោ ហ៊ុន សែន

សង្គម​ និង​សេដ្ឋកិច្ច

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០​២៣  បាន​ទទួល​វត្ថុ​អនុ​ស្សាវរីយ៍​ដែលជាប៉ាន់តែបុរាណមួយ ពីលោកតា ឡុង សារឿន និងលោកយាយ យស ហៀក រស់នៅសង្កាត់​ចោម​ចៅ ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការទទួលវត្ថុអនុស្សាវរីយ៍វត្ថុបុរាណនេះ គឺសម្រាប់តម្កល់ទុកនៅក្នុងសារមន្ទីរជាតិ។

គួរបញ្ជាក់ថា វត្ថុបុរាណប៉ាន់តែនេះ ធ្វើអំពីដីនិងស្ពាន់ ដោយរចនាបទសិល្បៈចិន នាសតវត្ស១៩-២០ ដែលមានប្រភព​ដើម​ពី​ភូមិកំផែង ស្រុកព្រៃកប្បាស ខេត្តតាកែវ៕