៥ឆ្នាំមកនេះ មានភ្ងៀវទេសចរណ៍បានចូលទស្សនាខេត្តកំពង់ស្ពឺ រហូតជាង១លាន៤សែននាក់

កម្សាន្ត

ស្របពេលដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍ បាននិងកំពុងយកចិត្ដទុកដាក់ រួមទាំងអាជ្ញាធរខេត្ដក្នុងការចូលរួមលើកកម្ពស់វិស័យទេសចរណ៍ ក៏ដូចជាការរៀបចំតំបន់ ទេស​ចរណ៍មួយចំនួនឱ្យក្លាយទៅជាសហគមន៍ទេសចរណ៍តាមបែបធម្មជាតិនោះ ជាពិសេស​នាពេលអនាគត សម្រាប់ខេត្ដកំពង់ស្ពឺ នឹងក្លាយទៅជាគោលដៅទេសចរណ៍ថ្មីមួយប្រកប ដោយ​សក្កានុពលក្នុងការ​ទាក់​ទាញ​ភ្ញៀវទេសចរក្នុងស្រុកឱ្យមកកម្សាន្ដ កាន់តែច្រើនថែម​ទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទាក់ទិននឹងវិស័យទេសចរណ៍នេះ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ លោក វ៉ី សំណាង បានឱ្យដឹងថា ក្នុងរយៈពេល ៥ឆ្នាំមកនេះ  មានភ្ញៀវទេសចរណ៍ចូលទស្សនាតាមរមណីយដ្ឋាននានា និងស្នាក់នៅក្នុងខេត្ត មានចំនួន ១.៤២០.២៦៦នាក់ រួមមាន ភ្ញៀវទេសចរណ៍ជាតិចំនួន ១.៣៧០.១៨១នាក់ និងភ្ញៀវអន្តរជាតិ ៥០ ០៨៥នាក់។

គួរបញ្ជាក់ដែរថា ទូទាំងខេត្តកំពង់ស្ពឺ មានរមណីយដ្ឋាននិងសហគមន៍ទេសចរណ៍សរុបចំនួន ២៥ទីតាំង ក្នុងនោះ រមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រ ០៤ កន្លែង រមណីយដ្ឋានធម្មជាតិកែច្នៃ ០៥ កន្លែង រមណីយដ្ឋានកសិ-ទេសចរណ៍ ០៣កន្លែង សហគមន៍ ០៨ កន្លែង និងគោលដៅទេសចរណ៍ថ្មីៗ ០៥ កន្លែង៕ អត្ថបទ៖ ពិសី