ចិនផ្ដល់ជំនួយបន្ទាន់ដល់តួកគី និងស៊ីរី ជាង ៤លានដុល្លារ ដោយសារគ្រោះរញ្ជួយដី

អន្តរជាតិ

គ្រោះរញ្ជួយដីនៅប្រទេសតួកគី និងស៊ីរី បាន​ធ្វើ​ឲ្យ​មនុស្សយ៉ាងហោចណាស់ ១១ ០០០ នាក់​បាន​បាត់បង់​ជីវិត ហើយបច្ចុប្បន្ន​ពិភពលោក​កំពុង​ដុតដៃដុតជើង ផ្ដល់ជំនួយ​ដល់​ប្រទេសទាំង ២ នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
Damaged buildings and rescue operations are seen in the aftermath of the earthquake, in Aleppo, Syria February 7, 2023. White Helmets/Handout via REUTERS THIS IMAGE HAS BEEN SUPPLIED BY A THIRD PARTY. NO RESALES. NO ARCHIVES

ក្នុងនោះ​ប្រទេសចិន បាន​ឧបត្ថម្ភ​ទឹកប្រាក់​ប្រមាណ ៣០ លានយ៉ន់ ឬប្រហែល ៤,៤ លានដុល្លារ សម្រាប់​ការ​ដោះស្រាយបញ្ហា​បន្ទាន់ ខណៈកញ្ចប់ទឹកប្រាក់តំបូងនេះ​ នឹងទៅដល់​ដៃ​ប្រទេសតួកគី​ឆាប់ៗនេះ។ នេះបើតាម​សម្ដី​អ្នកនាំពាក្យក្រសួងការបរទេសចិន Mao Ning បាន​និយាយ។

ប្រភពដដែលបន្ថែមថា បន្ថែមពីទឹកប្រាក់ខាងលើ រដ្ឋាភិបាលចិន​កំពុង​រៀបចំ​កម្មវិធី​ជំនួយ​ស្បៀងអាហារ​ដល់​តួកគី និងស៊ីរី​បន្ថែមទៀត ហើយ​មិនយូរទេ​ពួកគេ​នឹង​បញ្ជូន​ស្បៀងអាហារ​ទាំងនោះ​ទៅកាន់​ប្រជាជន​នៃ​ប្រទេស​ទាំង ២ នេះ។

សូមជម្រាបដែរថា បច្ចុប្បន្ន​រដ្ឋាភិបាល​ចិន​បាន​បញ្ជូនក្រុមសង្គ្រោះ ៨២ ក្រុម នាំជាមួយនូវ​គ្រឿងបរិក្ខារពេទ្យ និងជំនួយសង្គ្រោះផ្សេងទៀត សរុប ២០ តោន ទៅកាន់​ប្រទេសតួកគី និងស៊ីរី៕