អ្នកឧកញ៉ា គិត ម៉េង ពាណិជ្ជករដ៏ពូកែផ្នែកការទូតអន្តរជាតិ

ជុំវិញ​ឧកញ៉ា

និយាយពីឈ្មោះក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប មានមនុស្សមិនតិចនោះទេបានស្គាល់ ហើយអ្វីដែលធ្វើឱ្យក្រុមហ៊ុនមួយនេះឈរជើងបានយ៉ាងរឹងមាំនៅក្នុងពិភពជំនួញនៅប្រទេសកម្ពុជា និងតំបន់អាស៊ាន គឺមិនអាចមើលរំលងបានឡើយពាណិជ្ជករម្នាក់លះបង់គ្រប់ឧបសគ្គហើយនាំមកនូវជោគជ័យយ៉ាងសម្បើមមកឲ្យក្រុមហ៊ុនមេ រ៉ូយ៉ាល់ គ្រុប គិតមកដល់ពេលបច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពាណិជ្ជកររូបនោះ គឺគ្មាននរណាក្រៅពីអ្នកឧកញ៉ា គិត ម៉េង ជាអ្នកជំនួញវ័យក្មេងល្បីល្បាញទាំងក្នុងស្រុក និងនៅលើឆាកអន្តរជាតិ។ អ្នកឧកញ៉ាមានកិត្តិនាមល្បីរន្ទឺលើឆាកអន្តរជាតិ ហើយក៏ជាពាណិជ្ជករដ៏មានឥទ្ធិពលខ្លាំងរឹងមាំនៅប្រទេសកម្ពុជា ដែលកំពុងក្តោបក្តាប់អាណាចក្រជំនួញប្រាក់ពាន់លានដុល្លារជាច្រើននៅក្នុងដៃ។

អ្នកឧកញ៉ា គិត ម៉េង ជាមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានសភាពាណិជ្ជកម្មកម្ពុជា នៃក្រសួងពាណិជ្ជកម្ម ដែលមានតួនាទី និងបេសកកម្មគៀងគរប្រមែប្រមូលវិនិយោគិនអន្តរជាតិមកបណ្តាក់ទុនរកស៊ីនៅតំបន់អាស៊ាន ពិសេសនោះប្រទេសកម្ពុជា។ ជានិច្ចកាល អ្នកឧកញ៉ា និងថ្នាក់ដឹកនាំសភាពាណិជ្ជកម្មកម្ពុជា តែងតែមានវត្តមានអមដំណើរសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ទៅបំពេញបេសកកម្មការទូតនៅក្រៅប្រទេស។ 

សម្រាប់កិច្ចការងារក្នុងមុខដំណែងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ក៏បានដើរតួនាទីយ៉ាងសំខាន់ជាអ្នកសម្របសម្រួលបញ្ហាការវិនិយោគ និងសំណូមពរផ្សេងៗពីវិស័យឯកជន ពាំនាំស្នើសុំដាក់ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមនានា។

លើសពីនេះទៅទៀត អ្នកឧកញ៉ា គិត ម៉េង ក៏ជាពាណិជ្ជករម្នាក់ស្ថិតនៅក្នុងក្រអៅបេះដូង និងភាពជាគំរូសម្រាប់សហគ្រិនជំនាន់ក្រោយទុកជាទុនគំនិត ក្នុងការចាប់ផ្តើមអាជីវកម្មឱ្យទទួលបានជោគជ័យ ហើយរឹងមាំយូរឆ្នាំ។ ភាពជាគំរូត្រង់នេះ ចង់សំដៅឱ្យអ្នកជំនាន់ក្រោយ ត្រូវសិក្សា ពិនិត្យមើលលើទេពកោសល្យ តម្រូវការ និងបរិយាកាសសង្គម ហើយធ្វើការសិក្សាជ្រាលជ្រៅលើចំណង់ចំណូលចិត្តមុនចាប់ផ្តើមធ្វើការវិនិយោគ ខណៈដែលប្រទេសកម្ពុជាស្ទើរគ្រប់វិស័យមានការរីកចម្រើន និងអភិវឌ្ឍយ៉ាងឆាប់រហ័សនៅនាប៉ុន្មានទស្សវត្សរ៍ចុងក្រោយនេះ។

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ជាក្រុមហ៊ុនយក្សមួយនៅប្រទេសកម្ពុជា ដែលគ្រប់គ្រងលើបុត្រសម្ព័ន្ធជាច្រើនក្នុងពហុវិស័យសុទ្ធតែគ្រាក់ៗ ក្នុងទំហំទុនរាប់រយពាន់លានដុល្លារ ហើយអាចបង្កើតការងារបានប្រមាណរាប់ពាន់កន្លែង។ សម្រាប់មុខជំនួញអ្នកឧកញ៉ា គិត ម៉េង ដែលវិនិយោគបណ្តាក់ទុនទៅទទួលបានជោគជ័យនោះ គឺវិនិយោគទៅលើវិស័យអចលនទ្រព្យ ម្ហូបអាហារ អប់រំ ប្រព័ន្ធផ្សព្វផ្សាយ គមនាគមន៍ ដឹកជញ្ជូន។

គិតត្រឹមខែធ្នូ ឆ្នាំ២០២២ កម្ពុជា បានទាក់ទាញលំហូរវិនិយោគផ្ទាល់ពីបរទេសដែលមានទ្រព្យសកម្មសរុបក្នុងទំហំជាទឹកប្រាក់ចំនួន ៤៦៨៥ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ ដែលកើន ៧.៥% បើធៀបនឹងឆ្នាំ២០២១។ នេះបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្នុងនោះ លំហូរវិនិយោគផ្ទាល់ពីបរទេសពីបរទេសក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២៧% ខណៈវិនិយោគក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៧៣%។ ទន្ទឹមនឹងនេះ ក្នុងឆ្នាំ២០២២ អ្នកវិនិយោគក្នុងស្រុកមានទំហំទុនវិនិយោគ ២៧០៧ លានដុល្លារអាមេរិក (៧៥.៧) ចិនមានចំនួន ១៤០៨ លានដុល្លារអាមេរិក (៣០%) ហុងកុងមានចំនួន ១១៦ លានដុល្លារអាមេរិក (២.៤៧%) ជប៉ុនមានចំនួន ៦២ លានដុល្លារអាមេរិក (១.៣២%) និងផ្សេងៗចំនួន ៣៩១ លានដុល្លារអាមេរិក (៨.៣៤%)។

ដោយឡែកនៅក្នុងរបាយការណ៍ចំនួន២ទំព័រ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) នៅតែដាក់ក្តីរំពឹងខ្ពស់មកលើកំណើនសេដ្ឋកិច្ចកម្ពុជានាឆ្នាំ២០២២ ក្នុងរង្វង់ ៥,៣% ដោយសាការនាំចេញសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើងរបស់កម្ពុជានៅតែរឹងមាំ វិស័យកម្មន្តសាលមិនមែនកាត់ដេរក៏បន្តសន្ទុះរឹងមាំ គួបផ្សំនិងការងើបឡើងវិញជាបណ្តើរៗនៃវិស័យសំណង់។ ក៏ប៉ុន្ដែ ADB បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ ២០២៣ ពី ៦,៥% មកនៅត្រឹម ៦,២% ពីព្រោះកម្ពុជាប្រឈមនឹងបញ្ហាអតិផរណាខ្ពស់ជាងការរំពឹងទុក ដែលបណ្ដាលមកពីការឡើងថ្លៃនៃប្រេងឥន្ធនៈដោយសារសង្គ្រាមនៅអ៊ុយក្រែន៕