ស្ថាបនិកក្រុមហ៊ុន Microsoft មហាសេដ្ឋី Bill Gates បានបែកបាក់គ្រួសារ ជាមួយអតីតភរិយា Melinda អស់រយៈពេល ២ ឆ្នាំហើយ ប៉ុន្តែថ្មីៗនេះមានលេចលឺដំណឹងថា បច្ចុប្បន្នលោកកំពុងមានទំនាក់ទំនងជាមួយស្ត្រីម្នាក់។
យោងតាមការចុះផ្សាយពី 36ng បានឲ្យដឹងថា ស្ត្រីដែលត្រូវគេជឿថាកំពុងមានទំនាក់ទំនងស្នេហាជាមួយមហាសេដ្ឋីអាមេរិក គឺមានឈ្មោះ Paula Hurd ភរិយារបស់លោក Mark Hurd អតីត CEO នៃក្រុមហ៊ុន Oracle ដែលបានចែកឋានកាលពីឆ្នាំ ២០១៩។
ដោយឡែកបើតាមការចុះផ្សាយពី People បានឲ្យដឹងថា មហាសេដ្ឋីវ័យ ៦៧ ឆ្នាំបានទាក់ទងជាមួយស្ត្រីមេម៉ាយអស់រយៈពេលជាង ១ ឆ្នាំហើយ ខណៈអ្នកទាំង ២ ស្គាល់គ្នាក៏យូរណាស់ដែរ។
សូមជម្រាបដែរថា ប្រភពជិតស្និទ្ធមួយទម្លាយថា ទំនាក់ទំនងរវាងអ្នកទាំង ២ ត្រូវបានគេដឹងសឹងគ្រប់គ្នា ប៉ុន្តែលោកស្រី Paula នៅមិនទាន់ជួបកូនៗរបស់ Bill Gates នៅឡើយ៕