នៅថ្ងៃទី២២ខែមេសានេះ លោកឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់សម្ភារៈសំណង់ បានយកជែលលាងដៃចំនួបន១១ កេសស្មើនឹង ១១០០ លីត្រ ម៉ាស់ និងបរិក្ខាមួយចំនួនទៀត យកជូនទៅសាលាខណ្ឌពោធិ៍សែនជ័យ តាមរយៈលោក ហែម ដារិទ្ធ អភិបាលខណ្ឌ ក្នុងគោលដៅដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនិងជំងឺខូវីដ ១៩ ដែលកំពុងជះឥទ្ធិពលមកលើប្រជាជនកម្ពុជា។
លោកឧកញ៉ាបានមានប្រសាសន៍ថា យើងរួមគ្នាទប់ស្កាត់ជំងឺកូវិដ 19 ទាំងអស់គ្នា និងសូមជូនបុណ្យបងប្អូនផង ថ្ងៃនេះសប្បាយចិត្តបានយក ជែលលាងដៃចំនួបន 11 កេស 1100 លីត្រ ម៉ាស់ និងបរិក្ខា១ចំនួនទៀត យកជូនទៅសាលាខណ្ឌពោធិ៍សែនជ័យ។
លោកឧកញ៉ា ហ៊ួត ជា បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាជាពិសេស សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានប្រឹងប្រែងជួយពលរដ្ឋកម្ពុជា និងបានចាត់វិធានការភ្លាមៗការពារពលរដ្ឋកុំឲ្យមានការរីករាលដាលនៃវីរុសខូវីដផ្លូវដង្ហើមនេះបន្ថែមទៀត។
លោកឧកញ៉ា សូមឲ្យបងប្អូនប្រកាន់ភ្ជាប់នូវវិធានការអនាម័យ និងកុំមានការធ្វេសប្រហែសឲ្យសោះពីជំងឺដ៏កាចសាហាវមួយនេះ ព្រោះអ្វីៗយើងមិនអាចសន្និដ្ឋានបានទេ ហើយសូមគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ៕