ចិនផ្ដល់ជំនួយឥតសំណង ៣០០ លានយ៉ន់ ដើម្បីអភិវឌ្ឍផ្លូវដែកនៅកម្ពុជា

អន្តរជាតិ

នៅថ្ងៃទី ១០ កុម្ភៈ ២០២៣ សម្ដេចតេជោ ហ៊ុន សែន បាន​ចូលពិភាក្សាការងារជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង ក្នុងដំណើរទស្សនកិច្ច​រយៈពេល ៣ ថ្ងៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្រាប់កិច្ចប្រជុំរវាងថ្នាក់ដឹកនាំប្រទេសទាំង ២ នាថ្ងៃតំបូងនេះផងដែរ គឺមានរយៈពេល ១០០ នាទី ហើយក៏បានសម្រេចផ្លែផ្កាជាច្រើន ដោយក្នុងនោះ​កម្ពុជា​នឹង​ទទួលបាន​ជំនួយ​ឥតសំណង ៣០០ លានយ៉ន់ ឬប្រមាណ ៤៤,១៤ លានដុល្លារអាមេរិក សម្រាប់គម្រោងសាងសង់ផ្លូវដែក និងលើកកំពស់ជីវភាពប្រជាជនកម្ពុជា។

បន្ថែមពីនោះ សម្ដេច ហ៊ុន សែន បាន​ធ្វើការ​ថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះ​ការគាំទ្រ របស់ចិន​មកលើ​កម្ពុជា​នាពេលកន្លងមក ដែលបាន​ជួយ​លើកកំពស់​វិស័យសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ក្នុងប្រទេស​ឲ្យកាន់តែរីកចម្រើនជាងមុន​ថែមទៀត។ នេះបើតាមការចុះផ្សាយពី CCTimes។

ដោយឡែក ប្រធានាធិបតីចិនវិញ​ក៏បាន​ថ្លែង​អំណរគុណ​ដល់​នាយករដ្ឋមន្ត្រីកម្ពុជា ចំពោះការ​និយាយថា “​បើមិនឲ្យខ្ញុំទៅពឹងចិន តើឲ្យខ្ញុំទៅពឹងអ្នកណា” ដែលនេះ​ប្រៀបដូចជា ការបង្ហាញ​ពី​ចំណង​មិត្តភាព​ដ៏រឹងមាំ​រវាងប្រទេសទាំង ២ អញ្ចឹង៕