សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋប្រជាមានិតចិន ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលប្រទេសចិន។
តាមរយៈដំណើរទស្សនកិច្ចរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសចិននាពេលនេះ បានផ្តល់កាលានុវត្តភាពដល់រដ្ឋាភិបាលទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងឈានទៅកិច្ចសហប្រតិបត្តិការសហគមន៍រួម ជោគវាសនាតែមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជន និងប្រជាជាតិទាំងពីរ។
ខាងក្រោមនេះជាអត្ថបទព័ត៌មានពាក់ព័ន្ធដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ដែលរៀបរៀងដោយក្រុមអ្នកយកព័ត៌មានរបស់ឧកញ៉ាញ៉ូ (oknha news )៖
១/ សម្តេច ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញទស្សនកិច្ចនៅចិន (ចុចអាន)
២/ ចិន ក្រាលព្រំក្រហមទទួលសម្តេច ហ៊ុន សែន និងកូនទាំងពីរ (ចុចអាន)
៣/ ក្រុមហ៊ុនធំៗ ៣ ប្រកាសសិក្សាលើលទ្ធភាពវិនិយោគថ្មីៗលើគម្រោងជាច្រើន ក្រោយដំណើរទស្សនកិច្ចសម្តេច ហ៊ុន សែន នៅចិន (ចុចអាន)
៤/ ចិន បញ្ជាក់ច្បាស់ថា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងសាងសងនៅពាក់កណ្តាលឆ្នាំ២០២៣នេះ (ចុចអាន)
៥/ ចំពោះមុខប្រធានាធិបតីចិន សម្តេច ហ៊ុន សែន បង្ហាញបំណងក្នុងការបង្កើតប៉ូលសេដ្ឋកិច្ចទី៤ (ចុចអាន)
៦/ លទ្ធផលផ្លែផ្កាជំនួបប្រមាណ ១០០នាទី រវាងសម្តេច ហ៊ុន សែន និងលោក ស៊ី ជិនពីង ឯកភាពគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការត្បូងពេជ្រ (ចុចអាន)
៧/ កម្ពុជា-ចិន វាយតម្លៃខ្ពស់ចំពោះការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (ចុចអាន)
៨/ នាយករដ្ឋមន្រ្តីចិន បដិសណ្ឋារកិច្ចផ្លូវការសម្តេច ហ៊ុន សែន យ៉ាងកក់ក្តៅបំផុត និងសម្ពោធជាផ្លូវការឆ្នាំមិត្តភាពកម្ពុជា-ចិន (ចុចអាន)
៩/ ចិន កោតសរសើរសមិទ្ធផលសំខាន់ៗដែលកម្ពុជាសម្រេចបាន ព្រមទាំងពង្រីកឥទ្ធិពលលើឆាកអន្តរជាតិ (ចុចអាន)
១០/ កម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងសំខាន់ៗចំនួន១២ (ចុចអាន)
១១/ ដំណឹងល្អ! គម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដីនៅរាជធានីភ្នំពេញ បានបញ្ចប់ការសិក្សារួចរាល់ហើយ (ចុចអាន)
១២/ សម្តេច ហ៊ុន សែន អញ្ជើញត្រឡប់មកដល់កម្ពុជាវិញ ក្រោយបញ្ចប់បេសកកម្មនៅប្រទេសចិនដោយជោគជ័យ (ចុចអាន)