អ្នកឧកញ៉ាបណ្ឌិត ជា រតនា នាំយករថយន្តសង្គ្រោះបន្ទាន់២គ្រឿង ជូនអង្គភាពពីរ នៅខេត្តក្រចេះនិងស្ទឹងត្រែង

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ាបណ្ឌិត ជា រតនា ជំនួយការផ្ទាល់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងភរិយា អ្នកឧកញ៉ា លីហៀក រតនា ព្រម​ទាំង​ឧកញ៉ា សុខ វណ្ណា និងភរិយា លោកជំទាវ ចាន់ សុទ្ធី កាលពី​​ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ២០២៣ ​​បាន​បន្ត​នាំ​យក​រថយន្តសង្គ្រោះបន្ទាន់​​ ចំនួន ២​គ្រឿង ​ប្រគល់ជូនមន្ទីរពេទ្យបង្អែកស្រុកព្រែកប្រសព្វ ខេត្ដក្រចេះ និង​ស្នងការ​ដ្ឋាននគរបាល ខេត្តស្ទឹងត្រែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីប្រគល់ទទួល​រថយន្ត​សង្គ្រោះបន្ទាន់​​ទី​៥៦ ​​បាន​ធ្វើ​ឡើង ក្រោមអធិបតីភាព លោក វ៉ា ថន អភិបាល​នៃ​គណៈអភិបាលខេត្តក្រចេះ, អ្នកឧកញ៉ាបណ្ឌិត ជា រតនា, ឧកញ៉ា សុខ វណ្ណា និងឧត្តមសេនីយ៍ឯក បណ្ឌិត ឈួន ថាវរិន្ទ និងមានការចូលរួមពីអភិបាលស្រុកព្រែកប្រសព្វ លោក សូម សារិត ព្រមទាំងក្រុមគ្រូពេទ្យ។ ​បន្ទាប់​មក អ្នកឧកញ៉ាបណ្ឌិត ជា រតនា និង​​​ឧកញ៉ា សុខ វណ្ណា ​​​បាន​បន្ត​ដំណើរ​នាំ​យក​រថយន្ត​សង្គ្រោះ​ទី​៥៧ ទៅ​ប្រគល់ជូនស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែងផងដែរ។

សូម​ជម្រាប​ជូន​ថា រថយន្ត​សង្គ្រោះ​ទាំង​​២​​គ្រឿង​នេះ គឺជា​រថយន្ត​សង្គ្រោះ​ទី ៥៦, ៥៧ ដែលជាអំណោយដ៏ថ្លៃថ្លា​របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ អ្នក​ឧកញ៉ាបណ្ឌិត ជា រតនា សង្ឃឹម​ថា រថយន្តសង្គ្រោះ​ទាំង​នេះ ជាការរួមចំណែកដ៏សំខាន់បន្ថែមទៀត ក្នុង​ការជួយ​ដោះស្រាយតម្រូវការរបស់មន្ទីរពេទ្យបង្អែក និង​ស្នងការដ្ឋាននគរបាល​​ ហើយក៏ជួយបម្រើកិច្ចការ​សង្គ្រោះ​ប្រជា​ពលរដ្ឋទូទៅ ជាពិសេស​អាច​ប្រើប្រាស់គ្រប់សកម្មភាព ដែលជាតម្រូវការរបស់ប្រជាពលរដ្ឋដូចជា៖ គ្រោះ​ថ្នាក់​ចរាចរណ៍ និងសង្គ្រោះប្រជាជន​ពីគ្រោះមហន្តរាយផ្សេងៗជាដើម៕