លោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរ (MOU) ជាមួយក្រុមហ៊ុន Miki F&B Investment។
កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរនេះ នឹងធ្វើឱ្យបុគ្គលិកក្រុមហ៊ុន វិរៈ ប៊ុនថាំ និងអតិថិជនរបស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ ទាំងអស់ ទទួលបានការបញ្ចុះតម្លៃ ២០% ពេញមួយឆ្នាំ២០២៣ សម្រាប់ការជាវភេសជ្ជៈរបស់ Dek Cha ហើយការផ្តល់ជូននេះ សម្រាប់អតិថិជនទាំងអស់ ដែលកំពុងប្រើប្រាស់កម្មវិធីរបស់ ក្រុមហ៊ុន វិរៈ ប៊ុនថាំ (VET Express)។
សូមទាញយក Luper App ឥឡូវនេះ! ដើម្បីទទួលបានការផ្តល់ជូននេះ!
-សម្រាប់ iOS: https://apps.apple.com/kh/app/luper/id1614868866
-សម្រាប់ Android: https://play.google.com/store/apps/details?id=com.luper
ក្រុមហ៊ុន Miki F&B Investment ជាក្រុមហ៊ុនផ្នែកភេសជ្ជៈម្ហូបអាហារមួយ ដែលមានហាងជាង ១០កន្លែងនៅកម្ពុជា និងជាច្រើនកន្លែងទៀតនៅក្នុងតំបន់ ក្នុងនោះភេជ្ជៈ Dek Cha មានដូចជា តែទឹកដោះគោ តែគុជ កាហ្វេ នំបុ័ង, នំតៃវ៉ាន់ Egg Cake ការ៉េម Sonreir មាន់បំពង និង Miki Sushi។
គួរបញ្ជាក់ថា ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស គឺជាក្រុមហ៊ុនខ្មែរ ដែលឈានមុខគេតែមួយគត់ ក្នុងប្រទេសកម្ពុជា សម្រាប់សេវាកម្មដឹកអ្នកដំណើរ និងសេវាកម្មបញ្ញើទំនិញ ទៅដល់គ្រប់កន្លែងទាំងអស់ មិនថាតំបន់ដាច់ស្រយាលនោះទេ។ ដោយគិតមកដល់សព្វថ្ងៃនៅក្នុងឆ្នាំ២០២៣នេះ គឺក្រុមហ៊ុនបានពង្រីកសាខា បានច្រើនជាង ៧០០ សាខា នៅទូទាំងប្រទេសកម្ពុជា និងមានទាំងសាខានៅប្រទេសថៃ និងវៀតណាមផងដែរ៕