មកស្គាល់ ៤ ប្រទេសផលិតស្ករសូកូឡាច្រើនបំផុតលើលោក

អន្តរជាតិ

ស្ករសូកូឡា ត្រូវបានគេចាត់ទុកថាជាកាដូមួយសម្រាប់ជូន​ដល់​មនុស្សជាទីស្រលាញ់ ក្នុងនាមជាគូស្នេហ៍ ឬជាមិត្តភក្ដិ និងក្រុមគ្រួសារជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនឹងនោះ មាន ៤ ប្រទេសដែលជា​អ្នកផលិតស្ករសូកូឡា​ច្រើនបំផុត​លើ​លោក ដែលក្នុងនោះមានអាល្លឺម៉ង់ បែលហ្ស៊ិក អ៊ីតាលី និងប៉ូឡូញ ខណៈ​ការនាំចេញ​សូកូឡា​នៃ ៤ ប្រទេសនេះ ក្ដោបសរុប​រហូតដល់ ៤០% នៃ​ការ​នាំចេញ​សូកូឡា​ទូទាំងពិភពលោក។

1/ ប្រទេសអាល្លឺម៉ង់

ធ្លាប់ជាប្រទេសនាំចេញ​សូកូឡា​ច្រើនបំផុត​លើ​លោក​កាលពីឆ្នាំ ២០២០ ហើយ​ទទួល​បាន​ទឹកប្រាក់​ប្រមាណ​ជិត ៥ ពាន់​លានដុល្លារ ហើយ​គិត​តែ​ទំហំ​នាំចេញ​របស់​អាល្លឺម៉ង់ មាន​រហូតដល់ ១៧% នៃ​ការ​នាំចេញ​សរុប​នា​ឆ្នាំនោះ។

2/ប្រទេសបែលហ្ស៊ិក

ស្ករសូកូឡានៃ​ប្រទេសមួយ​នេះ​ ក៏​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ និងជា​មជ្ឈមណ្ឌល​ផលិត​ស្ករ​សូកូឡា​ធំ​បំផុត​មួយ​លើ​លោក​ផងដែរ ខណៈ​ក្រុមហ៊ុន​ផលិត​ស្ករ​សូកូឡា​ល្បីល្បាញ Godiva បាន​យក​ទីក្រុង Brussels ជា​ទីស្នាក់ការកណ្ដាល។

ក្នុងឆ្នាំ ២០២០ បែលហ្ស៊ិក​នាំចេញ​ស្ករសូកូឡា​រហូតដល់ ១១% នៃ​ការ​នាំចេញ​សរុប និងទទួល​បាន​ទឹកប្រាក់ជាង ៣ ពាន់​លានដុល្លារ។

3/ប្រទេសអ៊ីតាលី

ការ​ផលិត​ស្ករសូកូឡា គឺជា​ប្រភព​ចំណូល​ដ៏​ធំ​មួយ​របស់​ប្រទេស​អ៊ីតាលី ហើយសង្វាក់ផលិតកម្ម​របស់​ពួកគេ ក៏​ត្រូវបាន​កោតសរសើរ​ពី​សំណាក់​ប្រជាជន​ទូទាំង​ពិភពលោក​ផងដែរ។ កាលពីឆ្នាំ ២០២០ អ៊ីតាលី​នាំចេញ​ស្ករសូកូឡា ច្រើនជាង ៧% នៃ​ការនាំចេញ​សរុប និងទទួលបាន​ទឹកប្រាក់ជាង ២ ពាន់​លានដុល្លារ។

4/ ប្រទេសប៉ូឡូញ

លេចវត្តមាន​ប៉ូឡូញ​លើ​បញ្ជីឈ្មោះ​នេះ អាចជា​រឿង​ភ្ញាក់ផ្អើល ដ្បិត​ពួកគេ​ទើប​នឹង​បង្កើន​ការ​ផលិត​ស្ករ​សូកូឡា​ប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ​ប៉ុណ្ណោះ។ កាលពីឆ្នាំ ២០២០ ពួកគេ​បាន​នាំចេញ​ស្ករសូកូឡា ៧,៣% និង​ទទួលបាន​ទឹកប្រាក់ជាង ២ ពាន់​លានដុល្លារ។

សូមជម្រាបដែរថា ថ្វីបើ​ប្រទេស​ទាំង ៤ ខាងលើជា​អ្នកផលិត និង​នាំចេញ​ស្ករសូកូឡា​ធំ​បំផុត​លើលោកក៏ពិតមែន ប៉ុន្តែ​ពួកគេ​មិនមែនជា​អ្នកដាំដុះ​គ្រាប់កាកាវ​ដែលជា​វត្ថុធាតុដើមសំខាន់​សម្រាប់​ផលិត​ស្ករសូកូឡា​ឡើយ។

ប្រទេស​ដែល​ដាំដុះ​គ្រាប់កាកាវ​ធំ​បំផុតលើលោក​គឺ ប្រទេសកូឌីវ័រ​ដែល​ផលិត​បាន​រហូតដល់​ច្រើនជាង ២ លានតោន/ឆ្នាំ៕