អាមេរិក ប្រកាសគាំទ្រហ្វីលីពីនពេញទំហឹង សម្រាប់ជម្លោះជាមួយចិននៅសមុទ្រចិនខាងត្បូង

អន្តរជាតិ

វិវាទនៅសមុទ្រចិនខាងត្បូងរវាងប្រទេសហ្វីលីពីន និងប្រទេសចិននៅតែមិនទាន់មានសភាពធូរស្រាល ហើយថ្មីៗនេះហ្វីលីពីន​បានចោទចិនថា បានប្រើប្រាស់ឡាស៊ែរ ព្យាយាម​បង្ក​ការរំខានដល់ការ​ផ្គត់ផ្គង់​ទាហាន​របស់ហ្វីលីនពី នៅសមុទ្រចិនខាងត្បូង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទាក់ទងនឹងបញ្ហាមួយនេះ សហរដ្ឋអាមេរិកបាន​ចេញមុខ​ប្រកាសគាំទ្រ​ហ្វីលីពីន​ពេញទំហឹង និងថែមទាំងចេញសេចក្ដីប្រកាសថា៖ “សហរដ្ឋអាមេរិកនឹងឈរជាមួយសម្ព័ន្ធមិត្តហ្វីលីពីន ដើម្បី​ប្រឆាំងនឹងការ​ប្រើប្រាស់​ឧបករណ៍ឡាស៊ែរ​របស់​កងកម្លាំងចិន មកលើកងកម្លាំងហ្វីលីពីន​កាលពីថ្ងៃទី ០៦ កុម្ភៈ​នៅសមុទ្រចិនខាងត្បូង”។ នេះ​បើតាម​សម្ដី​របស់​លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបាន​លើកឡើង។

ដោយឡែក រដ្ឋមន្ត្រីការបរទេសចិន​វិញ​គ្រាន់តែបញ្ជាក់ថា កងកម្លាំង​របស់ខ្លួន​ គ្រាន់តែ​អនុវត្តតាមច្បាប់តែប៉ុណ្ណោះ៕