លោកឧកញ៉ា ស្រី ចាន់ថន បាន ឧបត្ថម្ភ រថយន្ត១គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួនបញ្ជាការខេត្តកណ្តាល ដើម្បីបម្រើផលប្រយោជន៍រួមរបស់អង្គភាព ក្នុងការកាត់បន្ថយនៃការរីករាលដាលនៃជំងឺកូវីដ១៩ (COVID-19) និងក្នុងការបំពេញបេសកកម្មនានាតាមភារកិច្ចចាំបាច់របស់អង្គភាព។ នេះបើតាមការបង្ហោះលើផេកផ្លូវការរបស់លោកឧកញ៉ា
តាមរយៈផេក Srey Chanthorn បានសរសេរបែបនេះថា (រថយន្ត និងសម្ភារៈប្រើប្រាស់មួយចំនួនដូចជា៖
-រថយន្តម៉ាក NISSAN ចំនួន១គ្រឿង,
-ទឹកសុទ្ធចំនួន ៥០កេស
-ភេសជ្ជៈ និងទឹកផ្លែឈើ ចំនួន ៣០កេស
-មី ចំនួន ៣០កេស
-ជែលលាងដៃចំនួន ២៥០ដប ជូនលោកមេបញ្ជាការខេត្តកណ្តាល ដើម្បីបម្រើផលប្រយោជន៍រួមរបស់អង្គភាព ក្នុងការកាត់បន្ថយនៃការរីករាលដាលនៃជំងឺកូវីដ១៩ (COVID-19) និងក្នុងការបំពេញបេសកកម្មនានាតាមភារកិច្ចចាំបាច់របស់អង្គភាពផងដែរ នាថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០ ។)