កម្ពុជា ស្នើអាល្លឺម៉ង់​បន្តជួ​យគាំ​ទ្រក្នុង​ការ​បោស​សម្អាតមីន​​នៅ​កម្ពុជា​ឱ្យអស់ត្រឹម​ឆ្នាំ២០២៥

សង្គម​ និង​សេដ្ឋកិច្ច

លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី ១ អាជ្ញាធរមីន បានស្នើដល់អាល្លឺម៉ង់ក្នុងការបន្តជួយគាំទ្រក្នុងការ​បោស​​សម្អាតមីន​នៅកម្ពុជាឱ្យអស់ត្រឹមឆ្នាំ២០២៥។ ការស្នើសុំនេះ ធ្វើឡើងក្នុងការអញ្ជើញរួមដំណើរទស្សនា ក្នុងតំបន់​បោសសម្អាតមីន ស្ថិតនៅភូមិប្រាសាទចារ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ជាមួយលោក ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃឃ័រ ប្រធានាធិបតីសហព័ន្ធអាលឺម្លង់ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងឱកាសនោះ លោក លី ធុជ បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជន អាល្លឺម៉ង់ ដែលបានចូល​រួមដល់​ការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ដល់អង្គការ Halo Trust ។

លោក បានលើកឡើងថា ប្រទេសអាល្លឺម៉ង់ ក៏ធ្លាប់បានផ្តល់ការគាំទ្រការងារបោសសម្អាតមីន ដល់អង្គភាព ស៊ីម៉ាក់ ចាប់តាំងពីឆ្នាំ ១៩៩៩ នូវថវិកាជាង ១៩ លានដុល្លារអាមេរិក ដោយបានរំដោះ ផ្ទៃដីមានមីនប្រមាណ ៣០ គីឡូម៉ែត្រក្រឡា។

ចាប់តាំងពីឆ្នាំ២០១៦ ប្រទេសអាល្លឺម៉ង់ បានផ្តល់ថវិកា ចនួនជាង ១៧ លានអឺរ៉ូ យកមកបោសសម្អាតមីនក្នុងទំហំផ្ទៃដីបានជាង ២៣ គីឡូម៉ែត្រក្រឡា ស្មើនឹង ៥៧៨ ចម្ការមីន និងមានទទួលផលជាង ១៣ ម៉ឺននាក់ផងដែរ។

ជាការឆ្លើយតប ប្រធានាធិបតី អាល្លឺម៉ង បានមានប្រសាសន៍ថា នឹងបន្តគាំទ្រការងារ បោសសម្អាតមីន ឱ្យស្រមតាមទស្សនវិស័យរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា គ្មានមីន នៅឆ្នាំ ២០២៥៕