Elon Musk កំពុងខិតកាន់តែកៀក ជាមួយតំណែងអ្នកមានបំផុតលើលោកម្ដងទៀត

អន្តរជាតិ

កាលពី​ចុងឆ្នាំ ២០២២ តំណែងជាមហាសេដ្ឋីមានបំផុត​លើលោក​ត្រូវបាន​របូត​ពី​មេធំ Tesla លោក​ Elon Musk ដោយមាន​មហាសេដ្ឋីបារាំង Bernard Arnault ចូល​មក​ជំនួសវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា ២ ខែតំបូងនៃឆ្នាំថ្មី ស្ថានភាព​ក្រុមហ៊ុន​ Tesla ហាក់​មាន​ភាពវិជ្ជមាន​គ្រាន់បើ ពោល​តម្លៃ​ហ៊ុន​របស់​ពួកគេ​កើនឡើង ៧៦% បើធៀបនឹង​រយៈពេលដូចគ្នា​កាលពីឆ្នាំទៅ និងបាន​ធ្វើ​ឲ្យ​ទ្រព្យសម្បត្តិ​មហាសេដ្ឋី​អាមេរិក​កើន​ឡើង​ខ្លាំង។​

យោងតាម​ការ​ចុះផ្សាយ​ពី Bloomberg Billionaires Index បាន​បង្ហាញថា គិត​ត្រឹម​ថ្ងៃទី ១៤ ​កុម្ភៈ ២០២៣ Elon Musk មាន​ទ្រព្យសម្បត្តិ​សរុប ១៨៧ ពាន់​លាន​ដុល្លារ ខណៈ​អ្នកមានដាច់គេ​លើ​លោក​មាន​ទ្រព្យសម្បត្តិ ១៩០ ពាន់​លាន​ដុល្លារ។

គួរជម្រាបដែរថា មេធំ Tesla អាចដណ្ដើមតំណែងជា​មហាសេដ្ឋីមានបំផុត​លើលោក ពី​ស្ដេចត្រាញ់​បារាំង​វិញបាន បើសិនជា​ស្ថានភាព​ក្រុមហ៊ុន​នៅ​តែ​បន្ត​បង្ហាញ​សញ្ញាវិជ្ជមានបែបនេះ៕