សុខ ពិសី ទទួល​ការ​កោតសរសើរ​ពី សម្ដេច​តេជោ ជុំ​វិញ​ការ​បរិច្ចាគ​ថវិកា​សន្ធឹកសន្ធាប់​ជូន​រាជរដ្ឋាភិបាល​ទប់​ទល់ Covid-19

កម្សាន្ត

នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ចេញ​លិខិត​តប​នឹង​ចិត្ត​សប្បុរស​របស់​តារា​ចម្រៀង​​របស់​ផលិត​កម្ម​សាន់ដេ គឺ​​កញ្ញា សុខ ពិសី បន្ទាប់​ពី​​កំពូល​តារា​​ចម្រៀង​ស្រី​ល្បី​​ឈ្មោះ​​រូប​នេះ បាន​បរិច្ចាគ​ថវិកា​សន្ធឹកសន្ធាប់​ជូន​រាជរដ្ឋាភិបាល​ទប់​ទល់ Covid-19។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថវិកា​ដែល កញ្ញា សុខ ពិសី បាន​ចូល​រួម​ជា​មួយ រាជរដ្ឋាភិបាល ដើម្បី​​ទប់​ទល់ Covid-19 មាន​ចំនួន​២​ពាន់​ដុល្លារ ដែល​សកម្មភាព​ចិត្តសប្បុរស​ក្នុង​​ការ​បរិច្ចាគ​នេះ ស្រដៀង​នឹង​សិល្បករ​ខ្មែរ​ជា​ច្រើន​ទៀត​ដែរ​ដែរ។

នៅ​ក្នុង​លិខិត​ចុះ​ហត្ថលេខា​របស់​សម្ដេច​តេជោ រាជរដ្ឋាភិបាល​សូម​កោតសរសើរ​ដល់​ទឹក​ចិត្ត​សប្បុរស​របស់​កញ្ញា និង​សូម​ជូន​ពរ​ឲ្យ​តារា​ស្រី និង​ក្រុម​គ្រួសារ​ជួប​ប្រទះ​តែ​ពុទ្ធពរ​ទាំង៤​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ និង​ពលៈ។

សូម​បញ្ជាក់​ផង​ដែរ​ថា ចាប់​តាំង​ពី​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ជាង ៥០​លើ​ពិភព​លោក​ដែល​រង​ការ​រាតត្បាត​របស់ ខូវីត ១៩ មាន​សិល្បករ​ជា​ច្រើន​បាន​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​រួម​ចំណែក​ជាមួយ​រដ្ឋាភិបាល​ទប់​ទល់​នឹង​ជំងឺ​ខាង​លើ ក្នុង​នោះ​គេ​ឃើញ​មាន​ដូច​ជា កញ្ញា ស៊ិន យូប៊ីន លោក ណុប បាយ៉ារិទ្ធ ឧកញ៉ា ឡេង ណាវ៉ាត្រា សុខ ពិសី និងសុវត្ថិឌី ធារិកា ជា​ដើម។

តាម​ផេក​ផ្លូវ​ការ​របស់ សម្ដេច​តេជោ ហ៊ុន សែន សម្រាប់​ការចូលរួម​ពី​សប្បុរស​ជន​ដែល​នាំ​មុខ​ដោយ​ព្រះមហាក្សត្រ​និង​សម្តេច​ម៉ែ​គិត​ត្រឹមថ្ងៃ​ទី២៤ ខែ មេសា ឆ្នាំ ២០២០ ទទួល​បាន​នូវ​ជំនួយចំនួន13,998,698ដុល្លារ។ សម្រាប់វិភាគទានស្មគ្រ័ចិត្តតាមរយៈការ​បរិច្ចាគ​បៀវត្ស​​មាន​ចំនួន​២២០៦១​នាក់​ដែល​មាន​ទំហំទឹកប្រាក់​២៨ ៨១៤ ០២៥​ ០០០រៀល៕