នាយកប្រតិបត្តិនៃសហព័ន្ធម្រេចនិងគ្រឿងទេសកម្ពុជា បានអះអាងថាការធ្វើកំនែទម្រង់ ឬការធ្វើឱ្យប្រសើរឡើងនៃរចនាសម្ព័ន្ធដឹកនាំ ឬក្បាលម៉ាស៊ីនដឹកនាំរបស់សហព័ន្ធម្រេច វាគឺជាចំនុចចាប់ផ្តើមនៃការអភិវឌ្ឈរយ:ពេលវែង តាមរយ:កំនែទម្រង់ភាពអសកម្ម ទៅជាសកម្ម បន្ទាប់ពីបោះឆ្នោតជ្រើសរើសបានក្រុមប្រឹក្សាភិបាលចំនួន៨រូបកាលថ្មីៗនេះ។
លោក វ៉ន វណ្ណាល់ នាយកប្រតិបត្តិនៃសហព័ន្ធម្រេចនិងគ្រឿងទេសកម្ពុជា គូសបញ្ជាក់ថា កំនែទម្រង់របស់សហព័ន្ធម្រេចនិងគ្រឿងទេសកម្ពុជានៅពេលនេះផ្តល់ផលវិជ្ជមានដូចជា៖១)-សកម្មភាពនៃការចូលរួមរបស់ក្រុមប្រឹក្សាភិបាលបានផុសផុល និងទៀងទាត់តាមផែនការ,២)-ឆន្ទៈ និងសកម្មភាពរួមគ្នាក្នុងការជម្រុញ និងលើកកម្ពស់វិស័យម្រេចកម្ពុជា ជាពិសេសគឺការួមគ្នាក្នុងការអភិវឌ្ឈន៍ផលិតភាព គុណភាព និងទីផ្សារនាំចេញ,៣)-មានការគាំទ្រហិរញ្ញវត្ថុ គាំទ្រគំនិត គាំទ្របណ្តាញ និងគាំទ្របច្ចេកទេសជាដើម,៤)- ធ្វើឱ្យសហព័ន្ធម្រេចមាននិរន្តរភាព ចាប់ពីឆ្នាំ២០២៥ តាមការគ្រោងទុក,៥)- ជាធនធានយ៉ាងសំខាន់ក្នុងការធ្វើឱ្យសម្រេចបាននូវបេសកកម្ម និងទស្សនវិស័យរបស់សហព័ន្ធ,៦)- ជាគន្លឹះក្នុងការធ្វើការជាមួយរដ្ឋាភិបាល វិស័យឯកជន និងដៃគូអភិវឌ្ឈ ជាតិ និងអន្តរជាតិ ដើម្បីបង្កើតសក្តានុពល និងផលប្រយោជន៍ដល់ភាគីពាក់ព័ន្ធទាំងឡាយក្នុងវិស័យម្រេចនិង៨)- ពិសេសជាគន្លឹះក្នុងការទាក់ទាញអ្នកវិនិយោគទុនបរទេសដែលកំពុងតែរកស៊ីវិស័យម្រេច ចូលមកកម្ពុជាបន្ថែម តាមរ:ការធ្វើឱ្យប្រសើឡើងនៃការផ្គត់ផ្គង់ ដែលមាននិរន្តរភាព និងដៃគូរអាជីវកម្មដែលទុកចិត្តបាន។
យោងតាមសហព័ន្ធម្រេចនិងគ្រឿងទេសកម្ពុជាបញ្ជាក់ថានៅថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២៣ សហព័ន្ធម្រេចនិងគ្រឿងទេសកម្ពុជាបានធ្វើកំនែទម្រង់រចនាសម្ព័ន្ធផ្ទៃក្នុងក្រុមប្រឹក្សាភិបាល ដើម្បីធ្វើឱ្យសហព័ន្ធកាន់តែប្រសើរឡើងចាប់ពីឆ្នាំ២០២៣នេះតទៅ។ ជាលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងទទួលបានលទ្ធផលដូចខាងក្រោម៖១)- លោក ឈុំ សាវ៉េត ប្រធានសហគមន៍កសិកម្មករតំបែរ ជាប់ជាអនុប្រធានសហព័ន្ធ,២)-អ្នកស្រី ថ្លាង សុវណ្ណពិសី អគ្គនាយិការក្រុមហ៊ុន Khmer Organic ជាប់ជាងអនុប្រធានសហព័ន្ធ,៣)-លោក ឡាំ សំភាស់ ជាប់ជាសមាជិកក្រុមប្រឹក្សាភិបាល មកពីសហគមន៍កសិកម្មសំឡូតរតនៈផល,៤)-លោក ស ថេន ជាប់ជាសមាជិកក្រុមប្រឹក្សាភិបាល មកពីសហគមន៍កសិកម្មត្រមូងមេមត់,៥)-លោកស្រី គួច ចាន់រី ជាប់ជាសមាជិកក្រុមប្រឹក្សាភិបាល មកពីក្រុមហ៊ុនក្រុមហ៊ុន Olam ប្រចាំប្រទេសកម្ពុជា,៦)-លោក រីឆាត បាល៍ឃី ជាប់ជាមាជិកក្រុមប្រឹក្សាភិបាល Fuchs Cambodia,៧)-លោក ជា មិន ជាប់ជាមាជិកក្រុមប្រឹក្សាភិបាលមកពីក្រុុមហ៊ុន ក្រុមហ៊ុន GI Investment និង៨)-លោក ជីវ វង្ស ជាប់ជាមាជិកក្រុមប្រឹក្សាភិបាលមកពីក្រុមហ៊ុន ក្រុមហ៊ុនហ៊ុង ហៀបកម្ពុជា៕ អត្ថបទ៖សារេត