ប្រធានាធិបតីបេឡារុស៖ អាមេរិក និងចិនច្បាស់ជាច្រណែនស្ទើរស្លាប់ បើអឺរ៉ុបចូលដៃគ្នាជាមួយរុស្ស៊ី

អន្តរជាតិ

កាលពីពេលថ្មីៗនេះ ប្រធានាធិបតីបេឡារុស Alexander Lukashenko បានបង្ហើបឲ្យដឹងថា បើសិនជាសហភាពអឺរ៉ុប រួមដៃគ្នាជាមួយរុស្ស៊ី នោះមហាអំណាចពិភពលោកដូចជា អាមេរិក និងចិន ច្បាស់ជាច្រណែនចំពោះសម្ព័ន្ធមិត្តមួយនេះ ដ្បិតអឺរ៉ុប និងរុស្ស៊ីអាចបំពេញចំណុចខ្វះខាតរវាងគ្នាទៅវិញទៅមកបាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី RT បានបង្ហាញថា ថ្នាក់ដឹកនាំបេឡារុសបានផ្ដល់ដំបូន្មានដល់មេដឹកនាំសហភាពអឺរ៉ុបថា ជម្រើសល្អបំផុតសម្រាប់ពួកគេ គឺរួបរួមគ្នាជាមួយរុស្ស៊ី ព្រោះនៅទីនេះមានទាំងធនធានធម្មជាតិ និងបច្ចេកវិទ្យាទំនើប ហើយអាមេរិក និងចិនច្បាស់ជាច្រណែន បើសិនសម្ព័ន្ធមិត្តមួយនេះអាចកើតឡើងបាន។

“បើសិនជាវាអាចកើតឡើងបាន វានឹងមានមហាអំណាចធំៗ ៣ លើពិភពលោកគឺ សហរដ្ឋអាមេរិក ចិន និងសហភាពអឺរ៉ុប ដែលរួមដៃគ្នាជាមួយរុស្ស៊ី ឬអាចហៅសម្ព័ន្ធមិត្តនេះថា The Eurasian”។ នេះ​បើតាមសម្ដីប្រធានាធិបតីបេឡារុសបានលើកឡើង។

“វាក៏អាចកើតមាននូវមហាអំណាចទី ៤ ដែលនឹងអាចកើតមាននៅជុំវិញឥណ្ឌា ឬក៏ឥណ្ឌារួមដៃជាមួយប្រទេសដទៃ វិវឌ្ឍន៍ខ្លួនជាមហាអំណាចមួយក្នុងសកលលោកក៏ថាបាន”៕