អាមេរិកសំណូមពរកុំឲ្យចិនប្រើលេសដំណើរទស្សនកិច្ចមន្ត្រីរបស់ខ្លួនទៅតៃវ៉ាន់ ធ្វើសមយុទ្ធយោធា

អន្តរជាតិ

កាលពីពេលកន្លងទៅ អនុរដ្ឋលេខាធិការអាមេរិក Wendy Sherman បានទម្លាយថា អាមេរិកអំពាវនាវឲ្យប្រទេសចិន កុំប្រើលេសដំណើរទស្សនកិច្ចរដ្ឋមន្ត្រីរបស់ខ្លួនទៅកាន់កោះតៃវ៉ាន់ ដើម្បីធ្វើសមយុទ្ធយោធានៅទីនោះ។ នេះបើតាម​ការចុះផ្សាយពី Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួររំលឹកដែរថា ទំនាក់ទំនងរវាងអាមេរិក និងចិនចាប់ផ្ដើមកាន់តែល្អក់កករ បន្ទាប់ពីអតីតប្រធានសភា Nancy Pelosi បានធ្វើដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ ប្រឆាំងនឹងការព្រមានរបស់ចិនកាលពីខែសីហា។

ដោយឡែក ការអំពាវនាវនេះធ្វើឡើង ក្រោយលេចលឺដំណឹងថា ប្រធានសភាថ្មី Kevin McCarthy ដែលទើបនឹងចូលកាន់តំណែងថ្មី កាលពីខែមករាអាចនឹងធ្វើដំណើរទស្សនកិច្ចផ្លូវការទៅកាន់កោះតៃវ៉ាន់នានិទាឃរដូវ និងរដូវក្ដៅខាងមុខ។

សូមជម្រាបដែរថា ដំណឹងនៃដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានសភាថ្មីនៅមិនទាន់ច្បាស់ការនៅឡើយ ប៉ុន្តែថ្មីៗនេះអាមេរិក​បានបញ្ជូនរដ្ឋមន្ត្រីជាន់ខ្ពស់ Michael Chase ទៅកាន់កោះតៃវ៉ាន់ក្នុងដំណើរទស្សនកិច្ចផ្លូវការមួយ ខណៈភាគីចិននៅមិនទាន់ឆ្លើយតបជុំវិញរឿងរ៉ាវនេះនៅឡើយ៕