សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឆ្លើយតបទៅនឹងការលើកឡើងរបស់អ្នកវិភាគដែលតែងតែមើលមិនឃើញពីតម្លៃនៃជាតិខ្លួនក្នុងការអភិវឌ្ឍន៍។ សម្ដេចធិបតីមានប្រសាសន៍ថា កុំពូកែបង្អាប់ពេក សូមមើលឱ្យគ្រប់ជ្រុងជ្រោយ បើបង្អាប់ សុំអោយមានសច្ចធម៌ខ្លះផង។
ក្នុងពិធីជួបសំណេះសំណាលកម្មករនិយោជិតនៅរាជធានីភ្នំពេញ កាលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រតិកម្មទៅកាន់ក្រុមអ្នកវិភាគរិះគន់លើកឡើងថា ក្នុងពេលបំពេញទស្សនកិច្ចនៅអង្គការសហប្រជាជាតិ ខែកញ្ញាកន្លងទៅនេះ នាយករដ្ឋមន្ត្រីថៃបានជួបជាមួយ មហាសេដ្ឋី Elon Musk អាមេរិក ប៉ុន្តែ សម្ដេចធិបតី មិនបានជួបជាមួយ បណ្ដារអ្នកវិនិយោគធំណានោះឡើយ តែជាក់ស្ដែង សម្ដេចធិបតី បានជួបជាមួយក្រុមហ៊ុនធំៗរបស់អាមេរិក ប្រមាណ៥៨ក្រុមហ៊ុន ក្នុងនោះក៏មានក្រុមហ៊ុនយក្សរបស់អាមេរិកជាច្រើនផងដែរ ដូចជា ក្រុមហ៊ុន Boeing, Pfizer, Abbott, Visa, Mastercard, Chevron, ConocoPhillips និងក្រុមហ៊ុនជាច្រើនទៀត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាមេរិក៕
សូមស្តាប់ការលើកឡើងរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី៖