ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ABA) ទទួលបានអាជ្ញាបណ្ណពីនិយ័តករបរធនបាលកិច្ច ជាប្រតិបត្តិករបរធនបាលផ្ដល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក។
និយ័តករបរធនបាលកិច្ច (ន.ប.ធ.) កាលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានចុះផ្សាយនូវសេចក្ដីជូនដំណឹងដល់បរធនបាលទាយក ឬអ្នកផ្តល់វិភាគទានបរធនបាលកិច្ច បរធនបាលបុគ្គលផ្ដល់សេវាពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច និងសាធារណជនទាំងអស់ថា ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ABA) ទទួលបានអាជ្ញាបណ្ណពី ន.ប.ធ. ជាប្រតិបត្តិករបរធនបាលផ្ដល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក (Escrow Services) ក្នុងវិស័យបរធនបាលកិច្ចសម្រាប់ប្រតិបត្តិការ បរធនបាលកិច្ចពាណិជ្ជកម្ម ដោយបានបំពេញតាមលក្ខខណ្ឌតម្រូវគ្រប់គ្រាន់ តាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។
និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បញ្ជាក់ថា សេចក្តីដូចបានជម្រាបខាងលើ គឺដើម្បីអ្នកផ្តល់វិភាគទានបរធនបាលកិច្ច បុគ្គលផ្តល់សេវាពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច និងសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕