កូនប្រសារអ្នកឧកញ៉ា សុខ គង់ ចូលរួមរំកិលទូក «ង» វែងជាងគេលើពិភពលោក ទៅតម្កល់នៅទីតាំងថ្មី

ជុំវិញ​ឧកញ៉ា

លោកឧត្តមសេនីយ៍ឯកបណ្ឌិត ងិន បាណាល់ កូនប្រសារ​របស់​អ្នកឧកញ៉ា សុខ គង់ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុមហ៊ុន​ សូគីម៉ិច អ៊ិនវេសមេន គ្រុប កាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ​​បាន​ចូលរួម​ពិធីរំកិល​ទូក «ង» ​​វែង​ជាង​គេ​លើ​ពិភពលោក​ ដើម្បី​ទៅ​តម្កល់​នៅ​ទីតាំង​ថ្មី ​​នៅ​​​មុខសាលាខេត្ត​ព្រៃវែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបណ្ឌិត ងិន បាណាល់ ​​ចូល​រួម​ពិធី​រំកិល​ទូក «ង» ​​វែង​ជាង​គេ​លើ​ពិភពលោក ដែល​មាន​ឈ្មោះ​ថា​ «កម្ពោ​ជិក​បុត្តាខេមរាតរី» ខាង​លើ​នេះ​ ​​ក្នុង​នាម​តំណាងលោក​ ស សុខា ប្រធានអនុគណ:កម្មការសាងសង់រោងទូក ង “កម្ពោជិកបុត្តាខេមរាតរី” និងលោកជំទាវ កែ សួនសុភី។ កម្មវិធី​នេះ​ ក៏​មាន​ការ​អញ្ជើញ​​ចូល​រួម​ពី​លោក​ ជា សុមេធី អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង ​ក្នុងនោះអ្នកចូលរួមរំកិលទូក ង មានកងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ និងកម្លាំងយុវជនសរុបទាំងអស់ ២៦៧នាក់ និងប្រើដើមចេកចំនួន១.៦០០ដើម ដើម្បី​រំកិល​ទូក ង វែង​ជាង​គេ​លើ​ពិភពលោក ទៅ​តម្កល់​នៅ​តំបន់ចុងប៉ម មុខសាលាខេត្តព្រៃវែង។

បើ​តាម​លោក​ ស សុខា ​​ធ្លាប់​បាន​បញ្ជាក់​​ឱ្យ​ដឹង​ថា រោងតម្កល់ទូក ង វែងជាងគេលើពិភពលោកនេះ ត្រូវបាន​សាងសង់ឡើងលើផ្ទៃដី ២ ៤៩២ម៉ែត្រការេ ដែលមានទទឹង ៨,៦០ម៉ែត្រ បណ្តោយ ៩៨,៨០ម៉ែត្រ និងកម្ពស់ ១១ម៉ែត្រ ស្ថិតនៅក្នុងភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង (មុខសាលាខេត្ត)។

គួរ​បញ្ជាក់​ថា​ផង​ដែរ​ថា ទូក «ង» ​ខ្មែរដ៏អស្ចារ្យ​​​ បាន​ជាប់កំណត់ត្រាជាទូក ង វែងជាងគេលើពិភពលោក ដែល​ត្រូវបានចុះវាយតម្លៃផ្ទាល់ ដោយតំណាងអង្គការ Guinness World Records នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ឈ្មោះ “កម្ពោជិកបុត្តាខេមរាតរី”។ ទូក ង “កម្ពោជិកបុត្តាខេមរាតរី” ផលិតឡើងតាមរថនាបថ និងបច្ចេកទេស​កូនខ្មែរ ជាទូកវែងជាងគេលើពិភពលោក ដែលមានប្រវែង ៨៧,៣០ម៉ែត្រ ទទឹង ១,៩៤ម៉ែត្រ ជម្រៅ ០,៨០​ម៉ែត្រ និងកម្រាស់សាច់ឈើទូក ៧សង់ទីម៉ែត្រ ដែលអាចផ្ទុកចំណុះបានចំនួន ១៧៩នាក់៕