សង្គ្រាមនៅអ៊ុយក្រែន នឹងអាចធ្វើឲ្យអាល្លឺម៉ង់ខាតបង់ទឹកប្រាក់ប្រមាណ ១៧១ ពាន់លានដុល្លារ ឬប្រហែល ៤% នៃ GDP សរុបរបស់អាល្លឺម៉ង់ នៅចុងឆ្នាំនេះ។ នេះបើតាមការព្យាករពីប្រធានសភាឧស្សាហកម្ម និងពាណិជ្ជកម្មអាល្លឺម៉ង់ (DIHK)។
នេះក៏មានន័យថា ឧស្សាហកម្មនៅប្រទេសមានសេដ្ឋកិច្ចធំបំផុតនៅអឺរ៉ុប នឹងទទួលរងឥទ្ធិពលពីការឡើងថ្លៃនៃតម្លៃឥន្ធនៈ ហើយវាក៏នឹងធ្វើឲ្យប្រទេសផ្សេងៗរងផលប៉ះពាល់ធ្ងន់ធ្ងរផងដែរ។
ដោយឡែក CNA ក៏បានរាយការណ៍ថា វិស័យឧស្សាហកម្មនៅអាល្លឺម៉ង់ នឹងត្រូវរំពឹងថាចាយលុយច្រើនជាង ៤០% សម្រាប់ការទិញឥន្ធនៈនៅឆ្នាំ ២០២៣ បើធៀបនឹងឆ្នាំ ២០២១ ពោលគឺមុនពេលរុស្ស៊ីបើកការវាយលុកទៅលើអ៊ុយក្រែនកាលពីឆ្នាំទៅ។
សូមជម្រាបដែរថា អាល្លឺម៉ង់គឺជាម៉ូយដុំរបស់រុស្ស៊ី សម្រាប់ការទិញឥន្ធនៈក្នុងតម្លៃធូរថ្លៃ ប៉ុន្តែតាំងពីសហភាពអឺរ៉ុបដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ីមក មហាអំណាចមួយនេះក៏តំឡើងថ្លៃឥន្ធនៈរបស់ខ្លួន ដែលធ្វើឲ្យអាល្លឺម៉ង់ត្រូវតែចាយលុយច្រើនជាងមុន៕