ការនាំចេញរបស់សិង្ហបុរី ក្នុងខែមករា ធ្លាក់ចុះទាបបំផុតមិនធ្លាប់មាន រយ:ពេល ១០ ឆ្នាំចុងក្រោយ

អន្តរជាតិ

ការនាំចេញផលិតផលក្នុងស្រុក មិនមែនប្រេង (Non-oil domestic exports) របស់ប្រទេសប្រទេសសិង្ហបុរី បានធ្លាក់ចុះ ២៥% ពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងខែមករាកន្លងទៅ ខណ:នេះគឺជាការធ្លាក់ចុះទាបបំផុតមិនធ្លាប់មាន ក្នុងរយ:ពេលមួយទសវត្សរ៍ចុងក្រោយនេះ។ នេះបើតាមការចុះផ្សាយពី VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទិន្នន័យដែលទទួលបានពីរដ្ឋាភិបាលសិង្ហបុរី បានបង្ហាញឱ្យដឹងទៀតថា ការនាំចេញទំនិញមិនមែនប្រេង ទៅកាន់ទីផ្សារកំពូលៗ របស់ប្រទេសនេះ ដូចជាទៅកាន់ប្រទេសចិន បានធ្លាក់ចុះជាង ៤១% ខណ:ការនាំចេញទៅកាន់សហរដ្ឋអាមេរិក បានធ្លាក់ចុះ ៣១,៥% និងការនាំចេញទីកាន់ទីក្រុងហុងកុង បានធ្លាក់ជាង ៥៥% ក្នុងរយ:ពេលត្រឹមមួយខែ ។

គួរឱ្យដឹងផងដែរថា នេះជាការធ្លាក់ចុះជាលើកទី ៤ ជាប់ៗគ្នាហើយ និងជាការធ្លាក់ចុះទាបខ្លាំងបំផុតមិនធ្លាប់មាន គិតចាប់តាំងពីខែកុម្ភ: ឆ្នាំ ២០១៣ មក ខណ:ពេលនោះការនាំចេញរបស់សិង្ហបុរី បានធ្លាក់ចុះដល់ជាង ៣០% ។

យ៉ាងណាមិញ ទំហំពាណិជ្ជកម្មសរុបរបស់សិង្ហបុរី ក៏បានធ្លាក់ចុះដល់ ១០,៤% ពីមួយឆ្នាំទៅមួយឆ្នាំផងដែរ ជាមួយនឹងការនាំចេញសរុប បានធ្លាក់ចុះ ៩,៦% និងការនាំចូលបានធ្លាក់ចុះ ១១,៣% ៕