ប្រមុខការទូត និងទីប្រឹក្សារដ្ឋចិន៖ “សម្ព័ន្ធមិត្តចិន និងរុស្ស៊ី គឺរឹងមាំដូចថ្ម”

អន្តរជាតិ

កាលពីពេលថ្មីៗនេះ ប្រមុខការទូត និងជាទីប្រឹក្សារដ្ឋចិន លោក Wang Yi បាន​ធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី ហើយលោកបានអះអាងថា សម្ព័ន្ធមិត្តរវាងចិន និងរុស្ស៊ី គឺរឹងមាំដូចថ្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងដំណើរទស្សនកិច្ចនេះផងដែរ លោក Wang Yi បានសង្កត់ធ្ងន់ថា ចិននឹងឆ្លៀតឱកាសនេះពង្រឹងទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំង ២ ខណៈប្រមុខការទូតចិនក៏មានបំណងចង់ជួបរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov។

“ទំនាក់ទំនងរវាងចិន និងរុស្ស៊ី គឺមានសភាពរឹងមាំដូចថ្ម ហើយនឹងឈរជាមួយគ្នា បើសិនជាស្ថានភាពអន្តរជាតិមានការប្រែប្រួលនាពេលណាមួយ”។ នេះបើតាមសម្ដីរបស់លោក Wang Yi បាន​និយាយនៅតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី។

គួររំលឹកដែរថា តាំងពីរុស្ស៊ីបើកការឈ្លានពានចូលអ៊ុយក្រែន ប្រធានាធិបតីចិន ស៊ី ជិនពីង ធ្លាប់បានសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ី ៤ លើក ប៉ុន្តែមិនដែលនិយាយជាមួយប្រធានាធិបតីអ៊ុយក្រែនសូម្បីម្ដង ខណៈចិនក៏ច្រានចោលសំណើអឺរ៉ុប និងលោកខាងលិច ជុំវិញការរួមដៃដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរុស្ស៊ីផងដែរ៕