អ្នកដែលតាមដានពីព័ត៌មានសិល្បៈ ប្រហែលជាបានដឹងហើយថា កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ទើបតែបើកអាហារដ្ឋានមួយកន្លែង នៅទីតាំងផ្ទះរបស់លោកតែម្ដង មុខជំនាញនេះ បងថ្លៃស្រី របស់លោកជាអ្នកមើលការខុសត្រូវ ដោយនាងធ្វើការឡាយ លក់មុខម្ហូបនេះជារៀងរាល់ថ្ងៃ ធ្វើឲ្យមានអ្នកគាំទ្រច្រឡំថា ស្ត្រីម្នាក់នោះ គឺជាប្រពន្ធលោកព្រាប សុវត្ថិថែមទៀតផង។
ក្រៅពីកំពុងធ្វើរមណីយដ្ឋានមួយនៅ
ខេត្តមណ្ឌលគិរី និង
សាងសង់ភោជនីយដ្ឋាន
ផ្គួបហាងកាហ្វេនៅភ្នំពេញលើទីតាំងផ្ទះរបស់ខ្លួនផ្ទាល់
ព្រាប សុវត្ថិ មិនបានឲ្យភរិយា
និងបងថ្លៃស្រីរបស់លោកនៅទំនេរឡើយ
តារាចម្រៀងល្បីឈ្មោះរូបនេះបានបង្កើតមុខរបរជាច្រើន
ក្នុងរដូវកូវីដ-១៩នេះ
មានដូចជា លក់បុកល្ហុងតាម
Online , ភេសជ្ជៈ,
នំបញ្ចុក ជាដើម
ដែលអតិថិជនជាអ្នកគាំទ្រនៅខាងក្រោយពេញទំហឹងតែម្ដង។
សម្រាប់ហាងថ្មីដែលទើបនឹងបើកដំណើរការមិនទាន់បាន១ខែនោះ គេឃើញថា មានការគាំទ្រជាខ្លាំង។ ជារៀងរាល់ថ្ងៃ ហាងរបស់លោកដែលមានឈ្មោះថា “ផ្ទះព្រាបសុវត្ថិ”តែងតែធ្វើការឡាយលក់តាម Online លក់ មុខម្ហូបឆ្ងាញ់ៗធូរថ្លៃ ដោយមានស្ត្រីម្នាក់មុខមាត់ដៀងនឹង ប្រពន្ធលោកព្រាប សុវត្ថិជា អ្នកជួយឡាយ រាំលេង រៀបរាប់ពីសេវាកម្មមុខម្ហូបក្នុងហាងដែលមានលក់។ ដោយមុខមាត់ស្រដៀងគ្នាបែបនេះអ្នកគាំទ្រច្រឡំថា ស្ត្រីម្នាក់នោះ គឺជាប្រពន្ធលោកព្រាប សុវត្ថិថែមទៀតផង ដែលតាមពិត អ្នកនាង គឺជាបងបង្កើត របស់ប្រពន្ធ លោកព្រាប សុវត្ថិ នេះបើតាមប្រភពច្បាស់ការមួយបញ្ជាក់ឲ្យដឹង។
លោក ព្រាប សុវត្ថិ ត្រូវបានគេដឹងថា គឺជា តារាច្រៀង មានទ្រព្យសម្បត្តិច្រើន បើទោះបីជាកន្លងមកកំពូលតារាចម្រៀងរូបនេះ មិនដែលអួតសំញែង ពីទ្រព្យរបស់លោកក្ដី ត្បិតអីតារាចម្រៀងរូបនេះ គឺជាកំពូល តារាចម្រៀងល្បីច្រើនឆ្នាំមកហើយ ដោយលោកបានកើបប្រាក់ពីសិល្បៈជាមួយនឹងតម្លៃខ្លួនខ្ពស់ជាងគេ ជាច្រើនឆ្នាំមកហើយ។ ក្រៅពីសិល្បៈ តារាចម្រៀងរូបនេះ មានមុខរបបជាច្រើន ដូចជា ហាងសំលៀកបំពាក់ ភោជនដ្ឋាន នឹង អចលនទ្រព្យជាដើម។
ដោយឡែក ផ្នែកអចលនទ្រព្យវិញ មុខជំនួញមួយនវ លោក ព្រាប សុវត្ថិ ហាក់ស្ងប់ស្ងាត់បន្ដិច ពោលដូចទៅនឹង អ្នករកស៊ី ផ្នែកអចលនទ្រព្យ ដោយសារតែរដូវកូវីដ-១៩។
ចំពោះចេញមុខតាមឆាកតន្ត្រីជាច្រើនកម្មវិធីផ្សេងៗ ក៏ស្ងាត់ដូចនឹងតារាល្បីៗផ្សេងទៀត ដោយសារតែកូវីដ-១៩នេះ ប៉ុន្ដែបែបនេះក្ដី ក៏កំពូលតារាចម្រៀងរូបនេះ មិនបណ្ដោយឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចឡើយ លោកបានងាក មកបើកហាងនៅផ្ទះ លក់តាមOnline ទទួលបានការគាំទ្រជាខ្លាំង៕