អ្នកឧកញ៉ា ឧកញ៉ាលេចធ្លោ ១០រូបកំពុងរកស៊ីនៅខេត្តព្រះសីហនុ

ជុំវិញ​ឧកញ៉ា

ខេត្តព្រះសីហនុ ជាតំបន់ប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា ខណៈ៦ឆ្នាំចុងក្រោយនេះ​ ខេត្តព្រះសីហនុបានផ្លាស់ប្តូរមុខមាត់យ៉ាងខ្លាំង ដោយបានប្រែក្លាយពីខេត្តស្ងៀមស្ងាត់ ទៅជាខេត្តដែលមានសកម្មភាពសេដ្ឋកិច្ចដ៏មមាញឹក នៅក្នុងវិស័យទេសចរណ៍ និងវិស័យឧស្សាហកម្ម ហើយក៏បានក្លាយជាតំបន់តភ្ជាប់ផលិតកម្ម និងពាណិជ្ជកម្មក្នុងស្រុកយ៉ាងសំខាន់ ទៅនឹងបណ្តាប្រទេសនៅក្នុងតំបន់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ខេត្តព្រះសីហនុ ទទួលបានចាប់អារម្មណ៍យ៉ាងខ្លាំងពីក្រុមវិនិយោគិនចិនកាលអំឡុងពេលមុនវិបត្តិកូវីដ១៩ យ៉ាងណាក្រោយជួបវិបត្តិសកលនេះខេត្តមួយនេះ ហាក់មានសភាពស្ងប់ស្ងាត់វិញដោយសារជនជាតិចិនទាំងនោះបានវិលត្រឡប់ទៅស្រុកកំណើត រហូតបណ្តាឲ្យអាគាររាប់ពាន់អគារត្រូវបានជាប់គាំង។ គិតមកដល់ពេលបច្ចុប្បន្នរាជរដ្ឋាភិបាល និងសាម៉ីខេត្តផ្ទាល់ក៏បានព្យាយាមសម្របសម្រួលនីតិវិធីដើម្បីទាក់ទាញវិនិយោគិនចិនត្រឡប់មកវិញធ្វើការអភិវឌ្ឍនបន្ត។

យ៉ាងណា ខេត្តដែលកំពុងសម្រួចចក្ខុវិស័យក្នុងការប្រែក្លាយឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដើម្បីឈានឱ្យក្លាយជាក្បាលម៉ាស៊ីនថ្មីមួយ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិមួយនេះ ក៏មានការវិនិយោគិនក្នុងស្រុកជាច្រើនរូបផងដែរ លើវិស័យអចលនទ្រព្យ តំបន់សេដ្ឋកិច្ចពិសេស ទេសចរណ៍ បដិសណ្ឋារកិច្ច គមនាគមន៍ ជាដើម។

ខាងក្រោមនេះ សូមបង្ហាញឧកញ៉ា អ្នកឧកញ៉ាដែលកំពុងមានលេចធ្លោរលើមុខជំនួញក្នុងខេត្តព្រះសីហនុ ដូចទៅ៖

១/ ឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស និងមានបុត្រសម្ព័ន្ធជាច្រើនក្នុងវិស័យបដិសណ្ឋារកិច្ច ទេសចរណ៍។ មុខជំនួញក្នុងខេត្តព្រះសីហនុ លោកឧកញ៉ាមានតំបន់កម្សាន្ត (រីសត់) ជាច្រើនកន្លែង ហើយក៏មានរថយន្តទំនើប និងទូកល្បឿនលឿនដឹកញ្ជូនភ្ញៀវទេសចរណ៍ផងដែរ។

២/ ឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុនទូកល្បឿនលឿន GTVC Speedboat Cambodia និងមានមុខជំនួញក្នុងវិស័យ ទេសចរណ៍ បដិណ្ឋារកិច្ច ភេសជ្ជៈ ប្រេងឥន្ទនៈ និងអចលនទ្រព្យ ស្ថិតនៅក្នុងខេត្តព្រះសីហនុ។

៣/ ឧកញ៉ា រតនៈ សម្បត្តិ ប្រធានក្រុមហ៊ុន Kong Pong Devaresort, The Rich Resort, ក្រុមហ៊ុន ក្រោន អីស្ទេត ខូអិលធីឌី  និងភោជនីយដ្ឋានម្លប់ជ្រៃប៉ោកី ខេត្តព្រះសីហនុ។

៤/ អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយក​ក្រុមហ៊ុន​ ម៉ុងឫទ្ធីគ្រុប ដែលជាក្រុមហ៊ុន​កសិ-ឧស្សាហកម្ម​ធំ​បំផុត​​​នៅ​ក្នុងប្រទេសកម្ពុជា។ លោកកំពុងឈរជើងយ៉ាងរឹងមាំវិនិយោគក្នុងទឹកដីខេត្តព្រះសីហនុ។

៥/ អ្នកឧកញ៉ា សុខ គង់ អគ្គនាយកក្រុមហ៊ុន សូគីម៉ិច គ្រុប និងជាម្ចាស់សណ្ឋាគារ ឆ្នេរសុខា ។

៦/ អ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រីភាព គ្រុប នៅខេត្តព្រះសីហនុ លោកវិនិយោគតំបន់កម្សាន្ត Try Palace Resort Sihanoukville ។

៧/ អ្នកឧកញ៉ា កុក អាន អគ្គនាយកក្រុមហ៊ុន អានកូ គ្រុប ហើយសម្រាប់មុខជំនួញនៅខេត្តព្រះសីហនុ មានឈ្មោះថា ក្រុមហ៊ុន អានកូ វ៉ធើរ សឹបផ្លាយ (Anco Water Supply Co.,Ltd.) បាននិងកំពុងវិនិយោគស្ថានីយ៍ទឹកស្អាតនៅខេត្តព្រះសីហនុ។

៨/ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នៅខេត្តព្រះសីហនុ លោកបានវិនិយោគលើព្រលានយន្តហោះអន្តរជាតិ កាស៊ីណូ សណ្ឋាគារ តំបន់កម្សាន្ត និងរោងចក្រផលិតថាមពលដើរដោយពន្លឺព្រះអាទិត្យនៅលើកោះរ៉ុង។

៩/ អ្នកឧកញ៉ា ហេង សិទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ារីថាម គ្រុប និងជាម្ចាស់រមណីយដ្ឋាន Sea Sense Resort ថ្មីលំដាប់ផ្កាយ៥ នៅលើកោះច្រមោច ខេត្តព្រះសីហនុ។

១០/ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុនព្រីនស៍ គ្រុប ដែលមានបុត្រសម្ព័ន្ធជាច្រើនក្នុងដៃ ហើយនៅខេត្តព្រះសីហនុលោកបានវិនិយោគលើវិស័យអចលនទ្រព្យ សំណង់ និងបដិសណ្ឋារកិច្ច មានឈ្មោះថា សណ្ឋាគារព្រីនស៍ ថាម ហូថេល និង Prince Theme Resort។ ថ្មីៗនេះ ក្រុមហ៊ុនអ្នកឧកញ៉ា ចេន ហ្ស៊ី ក៏បានចាប់ដៃគ្នាជាមួយក្រុមហ៊ុន CANOPY SANDS DEVELOPMENT Co.,LTD រួមគ្នាបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោង BAY OF LIGHTS GROUND BREAKING CEREMONY ស្ថិតនៅឆ្នេររាម នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២៕