រដ្ឋាភិបាលថៃ នឹងលែងអនុញ្ញាតឱ្យនាំចូលកាកសំណល់ប្លាស្ទិក ចាប់ពីឆ្នាំ ២០២៥ តទៅ

អន្តរជាតិ

កាលពីថ្ងៃទី ២១ ខែកុម្ភ: ឆ្នាំ ២០២៣ កន្លងទៅនេះ រដ្ឋាភិបាលថៃ បាននិយាយថា ប្រទេសរបស់ខ្លួន នឹងធ្វើការរឹតបន្តឹងទៅលើការនាំចូលកាកសំណល់ប្លាស្ទិកមួយចំនួន ហើយនឹងឈានដល់ការបញ្ឈប់ការនាំចូលទាំងស្រុង ដោយគិតចាប់ពីឆ្នាំ ២០២៥ តទៅ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការសម្រេចចិត្តនេះ ត្រូវបានអនុម័តដោយគណ:រដ្ឋមន្ត្រីថៃ នៅពេលដែលរដ្ឋាភិបាល កំពុងព្យាយាមបញ្ឈប់ការនាំចូលកាកសំណើបា្លស្ទិកដ៏ច្រើនសន្ធឹកសន្ធាប់ ដែលដឹកចូលពីប្រទេសអ្នកមានមួយចំនួន ដូចជាជប៉ុន និងសហរដ្ឋអាមេរិកជាដើម ខណ:កាកសំណល់ប្រភេទនេះ បានធ្វើប៉ះពាល់ទៅដល់សុខភាពប្រជាពរដ្ឋ និងបំណុលខ្យល់ ទឹកយ៉ាងធ្ងន់ធ្ងរ ។

គួរឱ្យដឹងផងដែរថា ចាប់ពីឆ្នាំ ២០២៣ នេះទៅ ការនាំចូលកាកសំណល់ប្លាស្ទិក នឹងត្រូវដាក់កម្រិត ទៅលើក្រុមហ៊ុនចំនួន ១៤ ដែលមានទីតាំងនៅតំបន់ពាណិជ្ជកម្មសេរីរបស់ប្រទេសថៃ ដែលតែងតែប្រើប្រាស់កាកសំណល់ប្រភេទនេះ ធ្វើជាវត្ថុធាតុដើម ។

ហើយមិនតែប៉ុណ្ណោះ បើតាមការបញ្ជាក់ពីអ្នកនាំពាក្យរដ្ឋាភិបាលថៃ លោកស្រី Tipana Sirichana បានបង្ហាញថា ចាប់ពីឆ្នាំ ២០២៤ ទៅ ថៃនឹងធ្វើការកាត់បន្ថយការនាំចូលកាកសំណល់ប្លាស្ទិក ឱ្យបានពាក់កណ្តាល នៃការនាំចូលសរុបនាពេលបច្ចុប្បន្ន ។

លើសពីនេះ រដ្ឋាភិបាល បានបង្ហាញឱ្យដឹងផងដែរថា កាកសំណល់ប្លាស្ទិកប្រហែល ២ លានតោន ត្រូវបានដឹកជញ្ជូនចូលប្រទេសថៃ ក្នុងមួយឆ្នាំៗ ដែលក្នុងនោះមានប្រហែលមួយភាគបួន ត្រូវបានយកទៅកែច្នៃប្រើប្រាស់ឡើងវិញ ៕