លោក កែវ បូណ៌ភិរក្ស ម្ចាស់បុរីឡុងនី ទទួលបានគោរមងារជា «ឧកញ៉ា»

ជុំវិញ​ឧកញ៉ា

លោក កែវ បូណ៌ភិរក្ស ម្ចាស់បុរីឡុងនី ​​និង​​​ជា​ម្ចាស់ក្រុមហ៊ុន​ស៊ីម៉ង់ត៍បៀក បូទិកា ​​​​ត្រូវ​បាន​​​ប្រមុខរដ្ឋ​ស្តីទី​ សម្តេច​វិបុលសេនាភក្តី សាយ ឈុំ ​ក្នុង​ព្រះបរមនាម និង​តាម​ព្រះរាជត្រាស់បង្គាប់​របស់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណា​ចក្រកម្ពុជា ​​​​ចេញ​ព្រះរាជក្រឹត្យ​ផ្តល់​គោរមងារ «ឧកញ៉ា» កាលពី​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក កែវ បូណ៌ភិរក្ស ​​ត្រូវ​បាន​គេ​ដឹង​ថា ជា​ម្ចាស់​បុរី​ឡុងនី ដែល​បច្ចុប្បន្ន​​មាន​ដល់​ទៅ​៤​គម្រោង​ធំៗ​ ​ខណៈ​ដែល​គម្រោង​ទី​៤ ស្ថិត​នៅ​​​លើ​ផ្លូវ​៦០ម៉ែត្រ កែង​ប្រសព្វ​នឹង​ផ្លូវ​ ៥០ម៉ែត្រ ចំការ​ដូង ខណ្ឌ​ដង្កោ រាជធានីភ្នំពេញ ហើយ​បុរី​របស់​លោក​ផ្តោត​សំខាន់​លើ​​ប្រភេទ​ផ្ទះ​វីឡា​ភ្លោះ។ ​បន្ថែម​ពី​នេះ​ លោក​ក៏​ជា​ក្រុមហ៊ុន​ស៊ីម៉ង់ត៍បៀក បូទិកា ដែល​ចរាចរណ៍​លើ​ទីផ្សារ​ប្រមាណ​ ២០​ឆ្នាំ​មក​ហើយ​ផង​ដែរ។

ស៊ីម៉ង់ត៍បៀក C-Plast បំបាត់ក្រឡាខ្ជឹង ​របស់​ក្រុមហ៊ុន​ បូទិកា ជាស៊ីម៉ង់ត៍បៀក ដែលមានកំលាំងតោងស្អិតខ្លាំង ធន់នឹងកំដៅ និង​ជាផលិតផលដែលទទួលស្គាល់ដោយ វិស្វករ ម្ចាស់សំណង់ អ្នកប្រើប្រាស់ ផលិតដោយ​បច្ចេក​វិទ្យា​ស្វ័យប្រវត្តិ៕