ការនាំចូលមាសពីហុងកុងមកកាន់ចិន មានការធ្លាក់ចុះជិត ៥០%

អន្តរជាតិ

ការនាំចូលមាសមកកាន់ទីផ្សារប្រទេសចិន តាមរយៈហុងកុងមានការធ្លាក់ចុះជាខ្លាំង កាលពីខែមុន ពោលគឺធ្លាក់រហូតដល់ ៤៧% ឯណោះ។ នេះបើតាម​របាយការណ៍​ចេញផ្សាយដោយនាយកដ្ឋានជំរឿន និងស្ថិតិហុងកុង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែក CNA ក៏បាន​រាយការណ៍បន្ថែមថា អត្រាជួញដូរមាសនៅប្រទេសចិនកាលពីខែមករា មាន​ប្រមាណ ២២,២៤ តោន តិចជាងស្ទើរពាក់កណ្ដាលបើធៀបនឹងខែធ្នូ ដែលមានរហូតដល់ ៤២,១៦ តោន។

បន្ថែមពីនោះ ការនាំចូលមាសសរុបក្នុងខែមករាពីហុងកុងក៏ធ្លាក់​រហូតដល់ ៤៧,៣% មកនៅត្រឹម ២២,៩៩២ តោនផងដែរ។

គួររំលឹកដែរថា ចិនគឺជាប្រទេសដែលចាយលុយច្រើនបំផុតលើគ្រឿងអលង្ការ ជាពិសេសគឺមាស ពោលក្នុងមួយឆ្នាំៗ ពួកគេចាយប្រហែល ១១០ ពាន់លានដុល្លារ ខណៈចិនគ្រប់គ្រងទីផ្សារគ្រឿងអលង្ការ​រហូតដល់ ៤០% នៃ​ទីផ្សារគ្រឿងអលង្ការ​ទូទាំងសកលលោក៕