ឧកញ៉ា ហេង បូរិន ប្រគល់រថយន្តថ្មីស្រឡាង ស៊េរីឆ្នាំ២០២៣ ជាលើកទី២ ដល់បុគ្គលិកឆ្នើមមួយរូបទៀត

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា ហេង បូរិន ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន បុរី ហេង បូរិន គ្រុប នៅព្រឹក​ថ្ងៃ​អង្គារ​​នេះ​ បាន​ប្រគល់​រថយន្តថ្មីស្រឡាង​មួយ​គ្រឿង​ ម៉ាក Toyota Hilux​ ស៊េរីឆ្នាំ២០២៣ ដល់បុគ្គលិកឆ្នើមម្នាក់ ដែល​មាន​ស្នាដៃ​ល្អ​ រួមចំណែកជាមួយ​ក្រុមហ៊ុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា ម្ចាស់គម្រោងបុរី ហេង បូរិន រូបនេះ ​​បាន​លើក​ឡើង​លើ​​ទំព័រ​ហ្វេសប៊ុក​ ​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែកុម្ភៈ​នេះ​ យ៉ាង​ដូច្នេះ​ថា ​៖ «ភាព​ស្មោះត្រង់​ ការ​ខិតខំ​ប្រឹងប្រែង​ លទ្ធផល​ការងារ​ល្អ​ គឺ​ជា​អាវុធ​ប្រចាំ​ខ្លួន ​ដើម្បី​ធ្វើ​ឱ្យ​ជីវិត​យើង​ប្រសើរ​ឡើង។»

ឧកញ៉ាវ័យក្មេង ដែលតែងតែបង្ហាញសកម្មភាពយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់បុគ្គលិកថ្នាក់ក្រោមជារឿយៗ រូបនេះ ពន្យលបន្ថែមថា ​នេះ​ជា​លើក​ទី​ពីរ​ហើយ ​ដែល​លោក​​បាន​ប្រគល់​ រថយន្ត​ថ្មី​ស្រឡាង​ សេរី​ឆ្នាំ​2023 Toyota Hilux ​ដល់​បុគ្គលិក​ ដែល​មាន​ស្នាដៃ​ជាមួយក្រុមហ៊ុន។ លោក​ពិតជា​មាន​មោទនភាព​ ហើយ​លោក​​​សង្ឃឹម​យ៉ាង​មុតមាំ​ថា ​នឹង​មាន​បុគ្គលិក​ផ្សេង​ៗ​ទៀត​ អាច​ទទួល​បាន​ដូច​ជា​បុគ្គលិក​រូប​នេះ​​ដែរ ​នា​ពេល​ខាងមុខ​ឆាប់ៗនេះ។

សូម​ជម្រាប​ថា លោកឧកញ៉ា ហេង បូរិន គឺជាសហគ្រិនវ័យក្មេងមួយរូប ដែលបាននឹងកំពុង រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ តាមរយៈវិស័យអចលនទ្រព្យ គឺគម្រោង បុរី ហេង បូរិន គ្រុប។ គម្រោងបុរី លោកឧកញ៉ា សាងសង់ឡើងលើផ្ទៃដី​ប្រមាណ​ជាង ៥ហិចតា ដោយសាងសង់ផ្ទះជាច្រើនប្រភេទ រួមមានប្រភេទផ្ទះ អាជីវកម្ម (4.2m × 16m) និង​ប្រភេទផ្ទះ ឡៅតឿ ( 4.2m × 14m) ក្នុងនោះ ក្រុមហ៊ុនបានសាងសង់រួចជាបន្តបន្ទាប់ដោយសម្រេចបាន ចំនួនជាង ៣០០ល្វែង ។ ដោយឡែក សម្រាប់ Block A នៃគម្រោង ក្រុមហ៊ុន សម្រេចការសាងសង់បានជិត ៨០% ហើយ។

ក្នុងនោះអតិថិន ដែលកំពុងស្វែករកលំនៅឋាន ​ក្នុងតំបន់មានការអភិវឌ្ឍន៍ និងមានសក្តានុពល ទុកសម្រាប់រស់នៅក៏បាន សម្រាប់បើករបរអាជីវកម្មក៏បាន ឬទុកសម្រាប់ធ្វើការវិនិយោគចំណេញទ្វេដងទៅថ្ងៃមុខ កុំភ្លេចគម្រោងបុរី ហេង បូរិន ដែលមានទីតាំងស្ថិតនៅ ក្បែរតំបន់សេដ្ឋកិច្ចពិសេស ទល់មុខសាកលវិទ្យាល័យ ហ៊ុមព័ទ្ធទៅដោយរោងចក្រ​សហគ្រាសធំៗ ជិតផ្សារ សាលារៀន មន្ទីរពេទ្យ និងធនាគារជាដើម។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ៖ 015 88 70 70(Smart)/ 068 88 70 70 (Metfone) / 078 88 70 70 (Cellcard)៕