ឧកញ៉ា ជាម ឃុនណាត ផ្តួចផ្តើមកសាង «បណ្ណាល័យនៃក្តីស្រឡាញ់» នៅស្រុកខ្សាច់កណ្តាល

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា ជាម ឃុនណាត អគ្គនាយកបុរី មេគង្គ លែន និង​លោកជំទាវ ហេង ចិន្តា បានផ្តួចផ្តើមកសាង​ឡើង​​នូវ​ «បណ្ណាល័យនៃក្តីស្រឡាញ់» ​​មួយ នៅ​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ដើម្បី​រួម​ចំណែក​ជួយ​បណ្តុះ​បណ្តាល​បញ្ញវន្ត​ខ្មែរ ​​តាម​រយៈ​ការ​​អាន​សៀវភៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បណ្ណាល័យនៃក្តីស្រឡាញ់ បានទទួលនូវកិត្តិយសដ៏ខ្ពង់ខ្ពស់ និង​ក្តីស្រលាញ់យ៉ាងជ្រាលជ្រៅពី សំណាក់ លោក​ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយរិទ្ធកម្ពុជា និងជាអនុប្រធាន ក្រុមប្រឹក្សា​ភិបាល​សមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ក្នុងការចូលរួមជាគណៈអធិបតី ក្នុងពិធីសម្ពោធដាក់​ឱ្យ​ប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី ១៤ កុម្ភៈ ឆ្នាំ២០២៣ ដែលត្រូវនឹងថ្ងៃទិវានៃក្តីស្រឡាញ់ពិភពលោក។

បណ្ណាល័យនៃក្តីស្រឡាញ់ ត្រូវបានផ្តួចផ្តើមកសាងឡើង និងជាស្ថានិក ដោយលោកឧកញ៉ា ជាម ឃុនណាត អគ្គនាយក នៃ​បុរី មេគង្គ លែន និងលោកជំទាវ ហេង ចិន្តា ដែល​បាន​ចាប់​ផ្តើម​សាងសង់ ​កាល​ឆ្នាំ២០២០ ក្នុង​គោលបំណង ​ជួយបណ្តុះបណ្តាលសិស្សានុសិស្ស ទាំងសាលា​បឋម, អនុវិទ្យាល័យ និងវិទ្យាល័យ ក្នុងឃុំរកា​ជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តល ឱ្យ​ទទួលបាននូវចំណេះដឹងបន្ថែមទៀត តាមរយៈការអានសៀវភៅ ក៏ដូច​ជាជួយបណ្តុះបណ្តាលបញ្ញវន្តខ្មែរ ដើម្បីជាចំណែក ក្នុងការអភិវឌ្ឍន៍ប្រទេសបន្ថែមទៀត។

សូម​ជម្រាប​ថា បណ្ណាល័យនៃក្តីស្រឡាញ់ មានទីតាំងនៅក្នុងអនុវិទ្យាល័យ ហ៊ុន សែន រកាជន្លឹង ដែលស្ថិតនៅ ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តល៕