សម្តេចតេជោ ស្នើស្ថាប័នចារកម្មសិង្ហបុរី ជួយជំរុញកិច្ចសហការលើវិស័យអប់រំ និងសុខាភិបាលនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើទៅកាន់ស្ថាប័នចារកម្មសិង្ហបុរី ជួយជំរុញកិច្ចសហការលើវិស័យអប់រំ និងសុខាភិបាលនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។ការស្នើនេះ បានធ្វើឡើងនៅក្នុងជំនួបជួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងសម្តេច ជាមួយប្រធានស្ថាប័នចារកម្ម នៃប្រទេសសិង្ហបុរី កាលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោក LAU Peet Meng ប្រធានស្ថាប័នចារកម្ម នៃប្រទេសសិង្ហបុរី បានសម្ដែងការអបអរសាទរជូនដល់សម្ដេច ហ៊ុន សែន ដែលបានរៀបចំដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ បានជោគជ័យ ខណៈពិភពលោក កំពុងជួបប្រឈមនិងបញ្ហាជំងឺកូវីដ១៩ , បញ្ហានៅប្រទេសមីយ៉ាម៉ា, បញ្ហានៅប្រទេសអ៊ុយក្រែន និងបញ្ហានៅសមុទ្រចិនខាងត្បូងជាដើម។

ជាមួយគ្នានោះដែរ លោកក៏បាន គោរពសុំអនុសាសន៍ពីសម្ដេចតេជោ ដើម្បីធ្វើយ៉ាងណា ជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសិង្ហបុរីឱ្យកាន់តែខ្លាំងឡើងផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរអំណរគុណសិង្ហបុរីផងដែរ ដែលបានចូលរួមធ្វើឲ្យកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ទទួលបានជោគជ័យ ខណៈសម្តេច ក៏បាន

ផ្ដល់អនុសាសន៍ដល់ប្រធានស្ថាប័នចារកម្ម នៃប្រទេសសិង្ហបុរីខាងលើ ជួយលើកទឹកចិត្តឱ្យសិង្ហបុរី ជំរុញដល់ការតភ្ជាប់ផ្លូវអាកាស ដោយជំរុញឱ្យទេសចរណ៍ដែលមកដល់សិង្ហបុរី ហើយបានបន្តមកដល់កម្ពុជាផង។

ជាងនេះទៀត សម្តេចកក៏បានស្នើបន្ថែមដល់ស្ថាប័នចារកម្ម នៃប្រទេសសិង្ហបុរី ជួយជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងកិច្ចសហប្រតិបត្តិការលើការផ្ដល់សេវាសុខាភិបាលផងដែរ ៕