កូនប្រុសឧកញ៉ា ម្ចាស់រមណីយដ្ឋានឆ្នេរសុភមង្គល ទទួលបានគោរមងារ «ឧកញ៉ា»

ជុំវិញ​ឧកញ៉ា

លោក លឹម សែថេង កូនប្រុសរបស់លោកឧកញ៉ា លឹម បុក អគ្គនាយក និងជាស្ថាបនិក រមណីយដ្ឋាន​ឆ្នេរ​សុភមង្គល និងផ្ទះសំណាក់ សុភមង្គល នៅ​ខេត្ត​កោះកុង ​​​​ត្រូវ​បាន​​​ប្រមុខរដ្ឋ​ស្តីទី​ សម្តេច​វិបុលសេនាភក្តី សាយ ឈុំ ​ក្នុង​ព្រះបរមនាម និង​តាម​ព្រះរាជត្រាស់បង្គាប់​របស់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណា​ចក្រកម្ពុជា ​​​​ចេញ​ព្រះរាជក្រឹត្យ​ផ្តល់​គោរមងារ «ឧកញ៉ា» កាលពី​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក លឹម សែថេង ត្រូវ​បាន​គេ​ដឹង​ថា ជា​អ្នកជំនួញ​វ័យ​ក្មេង​មួយ​រូប​នៅ​ខេត្ត​កោះកុង ​​ខណៈ​ដែល​លោក​តែង​តែ​ជួយ​គ្រប់គ្រង​លើ​មុខ​ជំនួញ​របស់​ឪពុក​របស់​លោក​ផង​ដែរ​ ដូចជា​ រមណីយដ្ឋាន ឆ្នេរសុភមង្គល និងផ្ទះសំណាក់ សុភមង្គល មាន​​ទីតាំងស្ថិតនៅភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។

សូម​ជម្រាប​ថា លោក​ឧកញ៉ា លឹម បុក​ ក៏​ជា​ប្រធាន​ក្រុមហ៊ុន លឹម បុក ខនស្ត្រាក់សិន មេធៀរៀល និង​ជា​​ប្រធាន​កិត្តិយសអនុសាខា កាកបាទក្រហមកម្ពុជា ស្រុកស្រែអំបិល ផងដែរ៕

ឧកញ៉ា លឹម បុក និងលោកជំទាវ