លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានស្ថាបនិក KW Cambodia និងវាគ្មិនជាច្រើនរូបទៀតក្នុងវិស័យអចលនទ្រព្យ នឹងជួបគ្នាក្នុងដំណើរទស្សនកិច្ច និងបទបង្ហាញ ស្ដីពីឱកាសបង្កើតប្រាក់ចំណូលពី គម្រោងបុរី ខេអេស រ៉េស៊ីដេន (Borey KS Residence) នៅថ្ងៃសៅរ៍ ទី៤ ខែមីនា ឆ្នាំ២០២៣ ចុងសប្តាហ៍នេះ ជូនដល់ក្រុមការងារភ្នាក់ងារលក់អចលនទ្រព្យទាំងអស់នៅកម្ពុជា ដែលកំពុងស្វែងរកប្រាក់ចំណេញពីគម្រោង។
ដំណើរទស្សនកិច្ច និងឱកាសបង្កើតប្រាក់ចំណូលនេះ លោកអ្នកអាចអញ្ជើញចូលរួមដោយឥតគិតថ្លៃ ដែលកម្មវិធីនឹងចាប់ផ្តើមពីម៉ោង ៩:០០នាទីព្រឹក ដល់ម៉ោង ១២:០០នាទីថ្ងៃត្រង់។ ក្នុងនោះ អ្នកចូលរួមនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖ បង្កើនសមត្ថភាពរកប្រាក់ចំណូលដោយគ្មានដែនកំណត់, ជាការវិនិយោគដ៏រឹងមាំ, ជាការការពារដ៏ល្អបំផុតប្រឆាំងនឹងអតិផរណា, ជាអ្នកសម្របសម្រួល និងបំពេញតម្រូវការជាមូលដ្ឋានយ៉ាងពេញចិត្ត ទៅដល់មនុស្សទូទៅ។
កម្មវិធីបង្ហាញឱកាសបង្កើតប្រាក់ចំណូលពីគម្រោងបុរី ខេអេស រ៉េស៊ីដេន នឹងធ្វើឡើងនៅទីតាំងគម្រោងផ្ទាល់ តាមរយៈ Google Map ឬទំនាក់ទំនងលេខទូរស័ព្ទ៖ 016 96 2000, 099 96 2000, 069 96 2000, 061 965 168 ។
សូមចុះឈ្មោះតាមតំណភ្ជាប់ខាងក្រោម៖ ចុះឈ្មោះចូលរួម ។
បុរី ខេ អេស រ៉េស៊ីដេន (KS RESIDENCE) គឺជាបុរី បែបទំនើប ទាន់សម័យ មានតម្លៃសមរម្យ សាកសមសម្រាប់មនុស្សទូទៅ មិនថា មន្រ្តីរាជការ បុគ្គលិកអង្គការ ក្រុមហ៊ុន ឬបងប្អូនអាជីវករនោះទេ។
បុរី ខេអេស រ៉េស៊ីដេន មានទីតាំងស្ថិតនៅលើផ្លូវបេតុងរដ្ឋ១៥ម ភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ចំងាយតែ១០គម ពីស្ពានច្បារអំពៅ ឬនៅខាងជើងផ្សារគគី តែ១៨០០ម ក្រោយវត្តដូនសរ ៣០០ម។
បុរី ខេអេស មានបរិយាកាសស្រស់ស្រាយបែបធម្មជាតិ និងស្ងៀមស្ងាត់ល្អ សម្រាប់លោកអ្នកដែលចូលចិត្តលំហែកាយ សម្រាក់ពីការងារ ឬស្នាក់នៅជាប់លាប់ក្ដី។ជាពិសេស បុរី ខេអេស រ៉េស៊ីដេន (KS RESINDENCE) មានផាសុខាភាព និងសុខសុវត្ថិភាពពេញលេញ។
សូមជម្រាបជូនថា កម្មវិធីដំណើរទស្សនកិច្ច និងឱកាសបង្កើតប្រាក់ចំណូលពីគម្រោងបុរី ខេអេស រ៉េស៊ីដេន នេះ រៀបចំឡើងដោយ KW Cambodia សហការរៀបចំដោយ KW Khmer Real Estate និងឧបត្ថម្ភគាំទ្រដោយបុរី ខេអេស រ៉េស៊ីដេន និងបុរី វិមានសំណាង របស់លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង៕