ឧកញ៉ា ឡេង ចាន់ណា ចែករំលែកដំបូន្មានរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត លើកត្តា៤សំខាន់ៗ

ជុំវិញ​ឧកញ៉ា

លោកជំទាវឧកញ៉ា ឡេង ចាន់ណា សហគ្រិនស្រ្តីវ័យក្មេងក្នុងវិស័យអចលនទ្រព្យ ​​បាន​ចែក​រំលែក​ដំបូន្មាន​​ដ៏​ខ្ពង់​ខ្ពស់​​របស់​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាព​អនាគត​នាយករដ្ឋមន្ត្រី ​​​​​​ដែល​បាន​ផ្តល់​ជា​អនុសាសន៍​ថា ​​ភាព​ជោគជ័យ គឺ​ឈរ​លើ​កត្តា​សំខាន់ៗ​ចំនួន​៤​យ៉ាង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ត្រី​វ័យ​៣៣​ឆ្នាំ​ ឧកញ៉ា ឡេង ចាន់ណា ​​បាន​លើក​ឡើង​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក កាល​ពី​ដើម​សប្តាហ៍​នេះ​ យ៉ាង​ដូច្នេះ​ថា កត្តាជោគជ័យ គឺឈរលើកត្តាសំខាន់ចំនួន ៤ ៖ ១.ជោគជ័យធំ កើតឡើងពីជោគជ័យតូចៗផ្តុំគ្នា ២.ការ​ខិតខំ ប្រឹងប្រែង តស៊ូ ជាកត្តាសំខាន់នៃភាពជោគជ័យ៖ គ្មានភាពជោគជ័យណា ដែលកើតឡើងដោយ​គ្មានការ​តស៊ូ​នោះទេ ៣.ភាពជោគជ័យ អាចប្រើប្រាស់ពេលវេលាយូរអង្វែង ដូចនេះទាមទារនូវការអំណត់ អត់ធន់ និង ៤.ការកំណត់គោលដៅច្បាស់លាស់ និងបន្តទៅមុខជារៀងរហូត ហើយពេលខ្លះក្នុងពេលបរាជ័យ។ លោក​ជំទាវ​បាន​បញ្ជាក់​ថា នេះ​ជា​ដំបូន្មានដ៏ខ្ពង់ខ្ពស់​របស់​ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។

គួរ​បញ្ជាក់​ថា ឧកញ៉ា ឡេង ចាន់ណា គឺជា​ស្ថាបនិកក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍ ឯ.ក និង​បាន​កាន់កាប់​តួនាទី​ជាអគ្គនាយិកាប្រតិបត្តិផ្ទាល់លើសកម្មភាព​អាជីវកម្ម។ ក្រុមហ៊ុនអ្នកស្រីជាក្រុមហ៊ុន អភិវឌ្ឍអចលនទ្រព្យ​ដ៏ធំមួយក្នុងខេត្តកំពង់ធំ ហើយបាននឹងកំពុងពង្រើកខ្លួនចូលក្នុងទឹកដីខេត្តសៀមរាប និងបណ្តាខេត្តផ្សេងៗ​ទៀតលើវិសយ័អចលនទ្រព្យ ហើយ​លោក​ស្រីក៏កំពុងនាំចូល និងចែកចាយគ្រឿង​សម្អាង​​ទៀត​ផង។

ក្រៅ​ពី​ប្រកប​មុខ​ជំនួញ ឧកញ៉ា ឡេង ចាន់ណា ​​ក៏​មាន​តួនាទី​ជា​​​ប្រធានសមាគមលើកកម្ពស់ពលករ និងអតីត​ពលករ​ដើម្បីសប្បុរសធម៌ ដែល​មាន​សមាជិក​រាប់ពាន់នាក់។ ​លើស​ពី​នេះ លោកជំទាវ ក៏​ជា​សកម្មជន​គណៈបក្ស​ដ៏​សកម្ម​មួយ​រូប​ ដែល​ជួយ​​​ជ្រោមជ្រែង​ដល់​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជន​កម្ពុជាថ្នាក់កណ្តាល ​​ដើម្បីចុះជួយ​​​មូលដ្ឋាន​នៃ​ខេត្តកំពង់ធំ និងខេត្តសៀមរាប​ផងដែរ៕