អនុរដ្ឋមន្ត្រីចិន៖ ចិនត្រូវការកម្លាំងពលកម្មបន្ថែមជាង ១៦ លាននាក់ក្នុងឆ្នាំ២០២៣

អន្តរជាតិ

បន្ទាប់ពីជួបវិបត្តិជំងឺកូវីដ ១៩ រ៉ាំរ៉ៃអស់រយៈពេលជាង ៣ ឆ្នាំ ចិនកំពុងសម្រុកពង្រីកទំហំសេដ្ឋកិច្ច​របស់ខ្លួនឡើងវិញ ដូចជាព្យាយាមអូសទាញវិនិយោគិនមកអភិវឌ្ឍន៍បន្ថែម លើវិស័យអចលនទ្រព្យជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនឹងនោះ អនុរដ្ឋមន្ត្រីនៃក្រសួងធនធានមនុស្ស Yu Jiadong បានបង្ហើបថា ចិនត្រូវការកម្លាំង​ពលកម្មបន្ថែមនៅក្នុងឆ្នាំ ២០២៣ នេះ ប្រមាណ ១៦,៦២ លាននាក់​ទៀត។

គួររំលឹកដែរថា ប្រជាជនចិន​ដែលអាចធ្វើការបាន​មានអាយុចន្លោះពី ១៦ ដល់ ៥៩ ឆ្នាំ មានចំនួន​ប្រមាណ ៨៧៦ លាននាក់នៅចុងឆ្នាំ ២០២២។ នេះបើតាម​របាយការណ៍​ផ្ដល់​ឲ្យ​ដោយ​ការិយាល័យស្ថិតិជាតិ៕