ទោះមានកំណើនយឺតចុងឆ្នាំ តែសេដ្ឋកិច្ចឥណ្ឌានៅវ៉ាដាច់មហាអំណាចសេដ្ឋកិច្ចធំបំផុតទី២

អន្តរជាតិ

កំណើនសេដ្ឋកិច្ចប្រទេសឥណ្ឌាកាលពីត្រីមាសចុងក្រោយនៃឆ្នាំ ២០២២ មានសភាពយឺត ពោលនៅចន្លោះខែតុលា ដល់ខែធ្នូ មានត្រឹម ៤,៤% ប៉ុណ្ណោះ។ នេះបើតាមរបាយការណ៍បញ្ចេញដោយរដ្ឋាភិបាលឥណ្ឌាផ្ទាល់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើទោះជានៅចុងឆ្នាំ ​កំណើនសេដ្ឋកិច្ចឥណ្ឌា​កើនឡើងយឺតក៏ពិតមែន ប៉ុន្តែលទ្ធផលសរុបពេញ​មួយឆ្នាំ ពួកគេទទួលបានកំណើនសេដ្ឋកិច្ច ៧% ស៊ីដាច់គូប្រជែងចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ លើលោក​រហូតដល់ទៅ ៣% ឯណោះ។

ដោយឡែក សារព័ត៌មាន Nikkei បានបង្ហាញថា មូលហេតុដែលសេដ្ឋកិច្ចចិន​មាន​កំណើនយឺត ដោយសារគោលនយោបាយរឹតបន្តឹងកូវីដ ១៩ ដែលរារាំងដល់ការធ្វើពាណិជ្ជកម្ម​របស់ពួកគេ។

សូមជម្រាបដែរថា កាលពីឆ្នាំ ២០២២ ប្រទេសឥណ្ឌាមានកំណើនសេដ្ឋកិច្ចយ៉ាងល្អនៅត្រីមាស​តំបូង ពោលមានការកើនឡើងរហូតដល់ ១៣,២% ប៉ុន្តែបានធ្លាក់ចុះម្ដងបន្តិចៗនៅត្រីមាសបន្ទាប់ យ៉ាងណាពួកគេនៅតែជា​ប្រទេស​មាន​កំណើនសេដ្ឋកិច្ច​ល្អបំផុត​មួយ​ប្រចាំឆ្នាំ ២០២២ ដែលទទួល​បាន​កំណើនសេដ្ឋកិច្ច​រហូតដល់ ៧%៕