លិចកប៉ាល់ដឹកប្រេង ៨ សែនលីត្រ ហៀរពាសពេញសមុទ្រហ្វីលីពីន

អន្តរជាតិ

កាលពីពេលថ្មីៗនេះ កប៉ាល់ដឹកប្រេង ៨០០ ០០០ លីត្របាន​លិច អំឡុងពេលធ្វើដំណើរ ខណៈប្រេងក៏បានហៀរពាសពេញសមុទ្រ។ នេះបើតាមសម្ដីអាជ្ញាធរប្រចាំតំបន់បានអះអាង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កប៉ាល់ដឹកប្រេងមួយនេះមានឈ្មោះថា The Princess Empress បានធ្វើដំណើរពីខេត្ត Batann ជិតរដ្ឋធានីម៉ានីឡា ឆ្ពោះទៅកាន់ទីក្រុង Iloilo កាលពីថ្ងៃអង្គារ ហើយក៏ជួបបញ្ហាម៉ាស៊ីន បណ្ដាលឲ្យលិចនៅសមុទ្រនៃខេត្ត Oriental Mindoro។ នេះបើតាមការចុះផ្សាយពី CNA។

បន្ទាប់ពីលិចកប៉ាល់ភ្លាមៗ ក្រុមឆ្មាំសមុទ្រអះអាងថា ប្រេងដែលហៀរចូលសមុទ្រគឺ ចេញពីធុងប្រេងនៃកប៉ាល់ មិនមែនជាប្រេងដែលដឹកលើកប៉ាល់ឡើយ ប៉ុន្តែក្រោយមានការពិសោធន៍បានបង្ហាញថា ប្រេងដែលហៀរនៅក្នុងសមុទ្រ ពិតជាប្រេងនៅលើកប៉ាល់ពិតមែន។

គិតតែត្រឹមថ្ងៃធុធ ប្រេងដែលហៀរចូលសមុទ្របានសាយភាយរហូតដល់ ២៤ គីឡូម៉ែត្រការ៉េ ខណៈបច្ចុប្បន្នគេមិនទាន់អាចកំណត់ពីបរិមាណ​ច្បាស់លាស់ នៃកម្រិតប្រេងដែលបានហៀរនោះនៅឡើយ។

សូមជម្រាបដែរថា បច្ចុប្បន្នអាជ្ញាធរហ្វីលីពីនកំពុងដុតដៃដុតជើង ស្វែងរកកប៉ាល់ដែលបានលិចនោះ ប៉ុន្តែនៅមិនទាន់រកឃើញនៅឡើយ៕